កន្ធាយ​សមុទ្រ​លើកគ្នា​ឡើង​គោក ក្រោយ​អ្នក​ទេសចរ​សម្រុក​ទៅ​លេង

  • 2015-09-16 21:26:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កន្ធាយ​សមុទ្រ​រាប់​ពាន់​​ក្បាល​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នាំ​គ្នា​ឡើង​ឆ្នេរ​ ​ក្រោយ​​ភ្ញៀវ​ទេសចរ​សម្រុក​ទៅ​លេង​យ៉ាង​ណែនណាន់​តាន​តាប់​នៅ​ឆ្នេរសមុទ្រ Ostional Wildlife Refuge ប្រ​ទេសកូស្តា​រីកា។ តើ​កន្ធាយ​ទាំង​នោះ​លើក​គ្នា​ទាំង​ហ្វូង​ ដើម្បី​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ដែល​មក​លេង​តំបន់​របស់​ខ្លួន​ ឬ​យ៉ាង​ណា?

 

 

ចម្លើយ​គឺ​មិនមែនទេ ពួកវា​​បាន​ចាក​ចេញពី​ផ្ទៃ​ទឹក​ព្រម​ៗ​គ្នា ដើម្បី​ទៅ​​ក្រាបពង ព្រោះ​ខ្លាច​ក្រុម​អ្នក​ទេសចរ​លួច​យក​ពង​របស់​វា។ ការ​នាំ​គ្នា​សម្រុក​ទៅ​លេង​ច្រើន​បែប​នេះ គឺ​ជា​ការ​បង្អាក់​ដល់​រដូវ​ក្រាបពង​ប្រចាំ​ឆ្នាំ​​របស់​សត្វ​កន្ធាយ​​។ ​ ចំនួន​អ្នក​ទេសចរ​ដ៏​ច្រើន​មិន​ធ្លាប់​មាន​ពីមុន​​ ដែល​បាន​ទៅ​លេង​ឆ្នេរ​សម្រាប់​ខែ​នេះ ហើយ​មាន​​​អ្នក​ខ្លះ​បាន​ចូល​ទៅកាន់​​ទីតាំង​​​ហាម​ឃាត់​ ដើម្បី​បាន​មើល​ឃើញ​កន្ធាយ​រាប់​ពាន់​ក្បាល​ក្រាបពង​នេះ​តែ​ម្ដង។

 

ភ្ញៀវ​ទេសចរ​បាន​ឈរ​តាម​​ផ្លូវ​ ដៃ​អាច​ប៉ះ​អង្អែល​ខ្នង​កន្ធាយ ដាក់​ក្មេង​តូច​ៗ​លើ​​ខ្នង​កន្ធាយ និង​អាច​ថត​រូប​យ៉ាង​រំភើប​រីករាយ។​ សកម្មភាព​បែប​នេះ​ហើយ​​​ធ្វើឲ្យ​កន្ធាយ​មួយ​ចំនួន​ភ័យ​ស្លន់​ស្លោ បាន​ត្រឡប់​ចូល​ទឹក​សមុទ្រ​វិញ​ដោយ​មិន​បាន​ក្រាបពង។

 

 

ក្រោយ​ឃើញ​ហេតុការណ៍​នេះ​កើត​ឡើង អាជ្ញាធរ​ប្រទេស​កូស្តារីកា បាន​ចាប់​ផ្ដើម​ស៊ើប​អង្កេត​បន្ទាន់​មួយ​ទៅ​លើ​ក្រុម​មនុស្ស​ ដែល​បាន​ប្រព្រឹត្តិ​អាកប្បកិរិយា​មិន​សមរម្យ ទៅ​លើ​អំបូរ​​សត្វ​ងាយ​រង​គ្រោះ​ទាំង​នេះ។

 

បើ​យោង​ទៅ​តាម​មូលនិធិ​សត្វ​ព្រៃ​ពិភពលោក​ បាន​ឲ្យដឹង​ថា​តំបន់​ឆ្នេរ​ Ostional Wildlife Refuge ជា​តំបន់​មួយ​ក្នុង​ចំណោម​តំបន់​ពីរ​សំខាន់ៗ​ក្នុង​លោក​ជា​សំបុក​កន្ធាយ​ក្រាប​ពង។ ទោះ​ជា​ការ​ប្រមូល​ និង​ការ​លក់​ពង​សត្វ​កន្ធាយ​ស្រប​ច្បាប់​នៅ​ទី​នោះ​ក្ដី មនុស្ស​ទាំង​អស់​ត្រូវ​អនុញ្ញាត​ត្រឹម​តែ​បី​ថ្ងៃ​ដំបូង​នៃ​រដូវ​ក្រាប​ពង​ប៉ុណ្ណោះ៕

 

 
 
 

ចុច​អាន៖ រក​ឃើញ “កន្ធាយ​ក្បាល​​កង្កែប​” ដែល​​​​ជិត​​ដាច់​​ពូជ​​ ​នៅ​​វត្ត​​សសរ​ ១០០ ខេត្ត​ក្រចេះ

ចុច​អាន៖ អណ្ដើក​ចម្លែក​ដូច​សត្វ​យុគសម័យ​ដាយណូស័រ​បង្ហាញ​ខ្លួន​នៅ​ប្រទេស​រុស្ស៊ី

 

ប្រែ​សម្រួល៖ ភារុណ ​​ប្រភព៖ CCTV​​​​​

អត្ថបទពេញនិយម