បើកម៉ូតូតាមផ្លូវដំរីកំពុងដើរ លទ្ធផលត្រូវសំពះយករួចខ្លួន
- 2015-10-20 14:39:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើកម៉ូតូតាមផ្លូវដំរីកំពុងដើរ លទ្ធផលត្រូវសំពះយករួចខ្លួន
ចន្លោះមិនឃើញ
បុរសម្នាក់ដែលបើកម៉ូតូតាមផ្លូវហ្វូងដំរីកំពុងដើរ ត្រូវដំរីដេញរត់ចោលម៉ូតូ និងសំពះដំរីដើម្បីសុំរួចជីវិត។ ហេតុការណ៍នេះបានកើតឡើងក្នុងឧទ្យានជាតិ Khao Yai ខេត្តនគរាជសីមា ប្រទេសថៃ។
មតិអ្នកមើលវីដេអូនេះជាច្រើនបានលើកឡើងថា សត្វដំរីនោះគឺផ្អើលនឹងសំឡេងម៉ូតូ ហេតុដូចនេះហើយបានជាវាដេញអ្នកបើកម៉ូតូដើម្បីការពារកូនរបស់វា។
នេះមិនមែនជាលើកទី១នោះទេ។ កាលពីខែមករាកន្លងទៅ មានឡាន Vios មួយគ្រឿងត្រូវដំរីដេញ ហើយក្នុងថ្ងៃដដែលនោះ ឡានម៉ាក Mercedes មួយគ្រឿងក៏ត្រូវដំរីដេញដូចគ្នា។ ម្ចាស់ឡានជាច្រើនរត់គេចដោយភ័យខ្លាចដំរីដេញព្រេច។
ដោយសារការវាយប្រហារដោយសត្វដំរីច្រើនដងពេក បានធ្វើឲ្យឧទ្យានជាតិ Khao Yai ប្ដូរម៉ោងបិទពីម៉ោង ៩យប់មកត្រឹមម៉ោង៦ល្ងាចវិញក្នុងវិធានការការពារគ្រោះថ្នាក់ក្រែងជួបដំរីដោយចៃដន្យ៕
ចុចអាន៖ អ្នកវិទ្យាសាស្ត្រអាចនឹងក្លូនដំរីរោមក្រាស់ផុតពូជជាង៣សហស្សវត្សមុន
ចុចអាន៖ នៅបាលី អាចហែលទឹក និងលេងបាល់កម្សាន្តជាមួយដំរី
ប្រែសម្រួល៖ មាន រតនា ប្រភព៖ coconut