លោកតា​​អាយុ​១១៤ឆ្នាំ មាន​​កូន​​ចៅ​១១២នាក់ មិន​​គួរ​​ឲ្យ​​ជឿ

  • 2015-11-02 15:37:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក​តា​ Wang Lisheng ជា​ជនជាតិ​ចិន កើត​ក្នុង​ខែ​មករា​ ​ឆ្នាំ ១៩០១ រស់​នៅ​ខេត្ត​ជាំងស៊ី​ ភាគ​ខាង​កើត​ប្រទេស​ចិន បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​សឹង​តែ​មិន​ជឿ​ពេល​លោកតា​ប្រាប់​ថា​​មាន​កូន​ចៅ​រហូត​ដល់​ទៅ ១១២នាក់។ លោក​តា​បាន​រៀបការ​នៅ​អាយុ ២៤ឆ្នាំ និង​មាន​កូន​បង្កើត ១១នាក់ ​ដោយ​នៅ​រស់​សព្វថ្ងៃ ៦នាក់។ កូនចៅ​ទាំង ១១២នាក់​នេះ ស្ថិត​ក្នុង ៤​ជំនាន់ ដែល​​​ក្នុង​នោះ ចៅ​ទួត​​ក្មេង​ជាងគេ​បំផុត​អាយុ ៥ឆ្នាំ។

 

 

ពេល​នេះ​លោក​តា អាច​ដើរ​បាន​ប្រសើរ​គួរសម​ដោយ​ប្រើ​​ឈើ​ច្រត់។ លោក​តា​នៅ​មាន​ស្មារតី​រឹង​ប៉ឹង និង​ចូលចិត្ត​ជជែក​លេង​ជាមួយ​អ្នក​ដទៃ ហើយ​លោក​តា​​អាច​មើល​ថែ​ខ្លួន​ឯង​បាន។ អាហារ​ដែល​តា​ចូលចិត្ត​គឺ​បន្លែ និង​ប៉ាស្ដា។

 

លោក​តា Wang រស់​​នៅ​ជា​ជីវិត​សាមញ្ញ​ធម្មតា។ ​លោក​តា​ធ្លាប់​ធ្វើការ​ជា​ជាង​កាត់​ដេរ​ខោអាវ​អស់​រយៈ​ពេល​ជាង ៣៧ឆ្នាំ និង​បាន​ធ្វើ​ការ​ងារ​ខាង​ដាំដំណាំ​តាំង​ពី​អាយុ ៥៦ឆ្នាំ​មក​ម្ល៉េះ។ លោកតា​ថា​ ទោះ​ជា​​​មាន​អាយុ​វែង​បែបនេះ ក៏​តា​នៅ​តែ​​ស្រលាញ់​ការ​ងារ​ទាំង​នេះ​ដែរ៕

 

 
 
 

ចុចអាន៖ លោកតា​ឈរ​កាន់​បាច់​ផ្កា ទទួល​លោក​យាយ​នៅ​ព្រលាន​យន្តហោះ

 

ប្រែ​សម្រួល៖ឡេង ភារុណ ប្រភព៖people.cn​​​​​​