នារី​ម្នាក់​រត់​គេច​ពី​ផ្ទះ ១០ឆ្នាំ ព្រោះ​វក់​នឹង​លេង​អ៊ីនធឺណិត​ពេក

  • 2015-11-24 16:07:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារី​​​ចិន​វ័យ ២៤ឆ្នាំ​ម្នាក់​ដែល​វក់​នឹង​ការ​លេង​ហ្គេម​ខ្លាំង​ពេក​និង​បាន​រត់​គេច​ពី​ផ្ទះ​រយៈ​ពេល ១០ឆ្នាំ បាន​ជួប​នឹង​ឪពុក​ម្ដាយ​វិញ បន្ទាប់​ពី​ប៉ូលិស​រក​ឃើញ​ថា​នាង​បាន​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​ក្លែងក្លាយ​ហើយ​រឿង​ក៏​បាន​បែក​ធ្លាយ។

 

 

នារី​វ័យ ២៤ឆ្នាំ​ដែល​បាន​រត់​គេច​ពី​ផ្ទះ​រយៈ​ពេល​យូរ​មិន​គួរ​ឱ្យ​ជឿ​រហូត​ដល់​ទៅ ១០ឆ្នាំ មក​ពី​ខេត្ត​ Zhejiang ​ប្រទេស​ចិន។ នាង​បាន​ប្រាប់​ប៉ូលិស​ថា នាង​បាន​រត់​គេច​ចេញ​ពី​ផ្ទះ​តាំង​ពី​អាយុ ១៤ឆ្នាំ ហើយ​រយៈ​ពេល ១០ឆ្នាំ​​មក​នេះ នាង​គេង​និង​ញាំ​តែ​​នៅ​ក្នុង​ហាង​អ៊ីនធឺណិត​​​តែ​ប៉ុណ្ណោះ។

 

នារី​រូប​នេះ​បាន​ឱ្យ​ដឹង​ទៀត​ថា នៅ​ពេល​នាង​អត់​ញាំ​ អត់​គេង នាង​លេង​តែ​ហ្គេម​អនឡាញ។ នាង​អាច​រស់​នៅ​ក្នុង​ហាង​អ៊ីនធឺណិត​នោះ​បាន​មក​ទល់​ពេល​នេះ គឺ​ដោយ​សារ​ជំនួយ​បន្តិច​បន្តួច​ពី​អ្នក​ដែល​មក​លេង​ហ្គេម​ក្នុង​ហាង​អ៊ីនធឺណិត​។

 

ក្រោយ​ពី​បាន​ធ្វើ​សំណុំ​បែបបទ​រួចរាល់ ប៉ូលិស​ក៏​បាន​តេ​ហៅ ឪពុក​​ម្តាយ​នារី​រូប​នោះ​ ដែល​បាន​បាត់​កូន​តាំង​ពី​នាង​អាយុ​១៤ឆ្នាំ។ ម្តាយ​របស់​នារី​អាយុ ២៤ឆ្នាំ​​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា គាត់​នឹង​​មិន​ប្រឆាំង​នឹង​កូន​ស្រី​របស់​គាត់​ទៀត​នោះ​ទេ ដរាប​ណា​នាង​នៅ​មាន​ជីវិត ដែល​មិន​ដូច​ឪពុក​ម្តាយ​ផ្សេង​បញ្ជូន​កូន​ទៅ​មណ្ឌល​កែប្រែ​ការ​ញៀន​អ៊ីនធឺណិត។

 

នៅ​ក្នុង​ឆ្នាំ ២០០៨ ចិន​បាន​ក្លាយ​ជា​ប្រទេស​ដំបូង​គេ ដែល​បាន​ប្រកាស​ថា​ ការ​ញៀន​អ៊ីនធឺណិត ជា​ជំងឺ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​មួយ ហើយ​មាន​យុវវ័យ​អាយុ​ប្រហែល ១៧ឆ្នាំ ប្រមាណ ១៧ភាគ​បាន​ញៀន​នឹង​ការ​លេង​អ៊ីនធឺណិត៕

 

អាន៖ បុរស​​ដែល​​រង​ការ​​បាញ់​នៅ​ប៉ារីស ​ក៏​ធ្លាប់​រួច​ជីវិត​ពី​ភេរវកម្ម​អគារ​ភ្លោះ​នៅ​ញីវយ៉ក

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ shanghaiist

អត្ថបទថ្មី