បុរស​ម្នាក់​​ភ័យ​លស់​ព្រលឹង​ ពេល​ឃើញ​​​​​បង្កួយ​​ធំ​ប្រវែង​ជាង​១​ម៉ែត្រ​ តោង​លើ​ជញ្ជាំង​ផ្ទះ

  • 2015-12-06 21:24:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិដ្ឋភាព​បង្កួយ​យក្ស​​មក​​តោង​ឡើង​​លើ​ជញ្ជាំង​ផ្ទះ​​មិន​គួរ​ឲ្យ​ជឿ បាន​ធ្វើ​ឲ្យ​បុរស​វ័យ​ចំណាស់​អូស្ត្រាលី​ម្នាក់ មក​ពី​ទី​ក្រុង Thurgoona ​រដ្ឋ New South Wales ប្រទេស​ អូស្ត្រាលី​​​ ភ័យ​ស្ទើរ​លស់​​ព្រលឹង។

 

បង្កួយ​យក្ស​ធំ​​គួរ​ឲ្យ​ខ្លាច​​នោះ បាន​​​​​​មក​តោង​ឡើង​លើ​ជញ្ជាំង​ បុរស​​ម្ចាស់​ផ្ទះ​វ័យ​ ៨០​ឆ្នាំ គឺ​លោក Eric Holland ​ធ្វើ​គាត់​ភ័យ​​មិន​ស្ទើរ។ ហេតុការណ៍​​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ ហើយ​វា​ត្រូវ​គេ​ស្គាល់​ថា​ជា​​សន្តាន​បង្កួយ​យក្ស​​​ឈ្មោះ Lace Monitors ។

 

ដំបូង​ឡើង ​លោក Holland បាន​​ចេញ​មក​ខាង​ក្រៅ​ផ្ទះ​បំណង​ដើរ​លេង ភ្លាម​នោះ​​ស្រាប់​តែ​គាត់​​ពើប​ប្រទះ​នឹង​សត្វ​បង្កួយ​ធំ​ងើប​ក្បាល​មើល​លោក​តែ​ម្ដង។ ទោះ​ជា​ឃើញ​លោក​ Holland ក្ដី​បង្កួយ​​​នៅ​តែ​តោង​លើ​ជញ្ជាំង​ជាប់​ដដែល ចំណែក​លោក Holland​ ក្រោយ​ឃើញ​បែប​នេះ ទោះ​ជា​មាន​អារម្មណ៍​ខ្លាច​យ៉ាង​ណា​ក្ដី ក៏​បាន​សម្រេច​ចិត្ត​ប្រថុយ​ដេញ​​សត្វ​បង្កួយ​យក្ស​នោះ​ចេញ ដោយ​យក​បំពង់​ទុយយោ ទៅ​កៀស​កន្ទុយ​វា​ចេញ ហើយ​បង្កួយ​យក្ស​ក៏​​តោង​ចុះ​រត់​ចូល​គុម្ព​ព្រៃ​បាត់​ទៅ។

 

មុន​ពេល​លោក​ Holland បាន​ដេញ​បង្កួយ​ចេញ លោក​ក៏​បាន​ថត​រូប​វា​យក​មក​ដែរ លោក​បាន​​ប៉ាន់​ប្រមាណ​ថា បង្កួយ​នោះ​អាច​មាន​ប្រវែង​ប្រហែល​១៥០​សង់ទីម៉ែត្រ។។ លោក​ Holland បាន​និយាយ​​ផ្ដល់​បទ​សម្ភាស​ជា​សារព័ត៌មាន Daily Mail Australia ថា៖ " ខ្ញុំ​បាន​មក​រស់​នៅ​ទី​នេះ អស់​១៨​ឆ្នាំ​ហើយ ប៉ុន្តែ​មិន​ដែល​បាន​ឃើញ​បង្កួយ​ធំ​បែប​នេះ​នោះ​ទេ។ វា​​គឺ​ធំ​មែន​ទែន! "។

 

​ពូជ​​​​​​​​​​​បង្កួយ​ Lace Monitors ជា​សន្តាន​បង្កួយ​ដើម​រស់​នៅ​​ភាគ​ខាង​កើត​នៃ​ប្រទេស​អូស្ត្រាលី វា​អាច​​មាន​ប្រវែង​ ២​ម៉ែត្រ និង​ទម្ងន់​អាច​ដល់​២០​គីឡូក្រាម៕

 

សន្តាន​បង្កួយ Lace Monitors នៅអូស្ត្រាលី
 

ចុចអាន៖ ប្រជាជន​អាមេរិក​កំពុង​ផ្អើល​ក្រោយ​ស្ត្រី​ម្នាក់​ថត​បាន​មនុស្ស​បង្កួយ

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ dailymail​​