ក្មេង​ស្រី​តូច​ពី​​ស៊ីរី​ សម្រក់​ទឹក​ភ្នែក​​លើ​ឆាក The Voice ពេល​ច្រៀង​​ចម្រៀង​សុំសន្តិភាព​សម្រាប់​ប្រទេស​ខ្លួន

  • 2016-01-12 21:41:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុមារី​ស៊ីរី​ម្នាក់​ឈ្មោះ​ថា Ghina Bou Hemdan បាន​សម្រក់​ទឹក​កណ្ដាល​ទី​លើ​ឆាក​​ប្រលង​ចម្រៀង​កម្មវិធី​ The Voice Kid អារ៉ាប បន្ទាប់ពី​នាង​ច្រៀង​ចម្រៀង​មួយ​បទ​ដែល​ជា​ចម្រៀង​ដើម​របស់​ប្រទេស​លីបង់​​ ​មាន​អត្ថន័យ​ស្រដៀង​​នឹង​​សន្តិសុខ​ប្រទេស​របស់​ខ្លួន​បច្ចុប្បន្ន​។

 

 

 

ក្នុង​ការ​ឈាន​ជើង​មក​ប្រលង​ ក្មេង​ស្រី​អាយុ​៩​ឆ្នាំ​បាន​​លើ​កយក​បទ​ដែល​មាន​ចំណងជើង​ថា "Give us childhood, give us peace" ដែល​ជា​ចម្រៀង​ដើម​របស់​ប្រទេស​លីបង់​។ ចាប់​ផ្ដើម​ច្រៀង​ដំបូង Ghina ធ្វើ​បាន​ល្អ​មែនទែន​ ដោយ​ទាក់​ចិត្ត​គណៈកម្មការ​ស្រី Nancy Ajram ​បង្វែរ​កៅអី​មុន​គេ ប៉ុន្តែ​​ពេល​ច្រៀង​ត​បាន​បន្តិច​​ទឹក​ភ្នែក​របស់​នាង​ក៏​ហូរ​មក​តែ​ម្ដង​ សូម្បី​តែ​​​​គ្រួសារ​និង​ទស្សនិកជន​ក៏​យំ​តាម​ដែរ។

 

ភ្លាម​នោះ​​ គណៈកម្មការ​ Nancy Ajram ក៏​បាន​រត់​ទៅលើ​ឆាក​ដើម្បី​លើកទឹកចិត្ត​ឲ្យ​ក្មេង​ស្រី​ច្រៀង​បន្ត បន្ទាប់​មក​គណៈកម្មការ​ប្រុស​ម្នាក់​ទៀត​ក៏​​បាន​បង្វែរ​កៅអី​និង​រត់​ទៅ​ចុច​ប៉ូតុង​គណៈកម្មការ​មួយ​រូប​ទៀត​។

 

“Give us childhood, give us peace” គឺ​ជា​បទ​ដើម​របស់​តារា​ចម្រៀង​ប្រទេស​លីបង់ Remi Bandali ដែល​រៀបរាប់​ពី​ទុក្ខលំបាក​របស់​កុមារ​លីបង់​​ក្នុង​សង្គ្រាម​ស៊ីវិល​ចន្លោះ​ឆ្នាំ១៩៧៩​និង​១៩៩០​ដែល​មាន​ជនរងគ្រោះ​ប្រមាណ​១២០ ០០០នាក់៕ ​​

 

 

 

 

ចុចអាន៖បេក្ខនារី The Voice ម្នាក់​នេះ​ពិត​ជា​ពិសេស​ គ្រាន់​តែ​បង្ហើរ​សំនៀង​ភ្លាម​គ្រូ​បង្វឹក​ចុច​យក​ភ្លែត

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖  dailymail