ជាង ៣ ម៉ោង​ទៀត កម្មវិធី​ប្រកួត​ប្រជែង​គំនិត​អាជីវកម្ម​នឹង​ចាប់​ផ្ដើម​

  • 2016-01-22 20:53:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​នៅ​ម៉ោង​ ៤ កន្លះ​ល្ងាច​នេះ  កម្ម​វិធី​ប្រកួត​ប្រជែង​គំនិត​អាជីវកម្ម ដែល​មាន​ឈ្មោះ​ថា Startup Weekend Phnom Penh នឹង​ចាប់​ផ្ដើម​ដំណើរការ នៅ​ The Emerald Hub ជាន់​ទី ១១ នៃ​អគារសាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ  មុខវិទ្យាល័យ​បាក់ទូក។

 

 រូបតំណាង

 

បើ​តាម​លោក សុខ លាភ ​អ្នក​រៀបចំ​កម្មវិធី​បាន​ឱ្យ​ដឹង​ថា កម្មវិធី​​​រៀបចំ​ដោយ​មេដឹកនាំ​ស្ម័គ្រចិត្ត​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​​បង្កើត​បរិយាកាស ឱ្យ​មនុស្ស​ចូលចិត្ត​វិស័យ​ជំនួញ​បាន​ជួប​គ្នា សិក្សា​ពី​គ្នា ​បង្កើត​បណ្ដាញ​ ចែករំលែក​ចំណេះ​ដឹង និង​បង្កើត​អ្វី​​ថ្មី​ជាមួយ​គ្នា​ជាដើម។

 

កម្មវិធី​នេះដែរ​មាន​គណៈកម្មការ ដាក់ពិន្ទុនិងកាត់សេចក្ដី ដែល​សុទ្ធសឹងតែ​ជា​បុគ្គល​ជោគជ័យ មាន​បទពិសោធន៍​ខាង​ជំនួញ ដូចជា លោក ជី សិលា នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Sabay Digital Corporation លោក Divon Lan មក​ពី​ក្រុមហ៊ុន Emerging Markets Entrepreneur លោកស្រី ជា សុផល្លា នាយិកា​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Emerald+ លោក Tomas Pokorny នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន WorldBridgE Commerce និង​លោក Steven Path នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Pathmazing។

 

កម្មវិធី​ដែល​មាន​រយៈ​ពេលបី​​ថ្ងៃ គឺ ២២ ដល់ ២៤ មករា ឆ្នាំ ២០១៦ នេះ ​ត្រូវបាន​រំពឹង​ថា ​​នឹង​មាន​អ្នក​ចូលរួម​ចាប់​ពី ១០ ទៅ ២០ ក្រុម ដើម្បី​​ប្រកួតប្រជែង​ ពី​គំនិត​អាជីវកម្មរបស់​ពួកគេ ហើយ​ចំពោះ​​អ្នក​ចង់​ចូលរួម​​ត្រូវ​បង់ ៣០ ដុល្លារ​ក្នុង​ម្នាក់។ ​​ នេះ​បើ​តាម​ការ​ថ្លែង​របស់​លោក​ សុខ លាភ។

 

លោក​​ស្រី ជុន សុថានី ៖ ក្រុមហ៊ុនមួយ​​នឹង​ក្ស័យ​ធន បើ​​គ្មាន​ការ​គ្រប់គ្រង​សាច់ប្រាក់

ឯកឧត្ដម សុក ស៊ីផាន់ណា៖ ដើម​ឆ្នាំ​ក្រោយ​កម្ពុជា​នឹង​មាន​ច្បាប់ E-Commerce

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី