ប្រធានាធិបតីអាមេរិក ១០រូប មានទ្រព្យច្រើនជាងគេបំផុត
- 2016-02-01 00:05:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានាធិបតីអាមេរិក ១០រូប មានទ្រព្យច្រើនជាងគេបំផុត
ចន្លោះមិនឃើញ
មកទល់ពេលនេះសហរដ្ឋអាមេរិកមានប្រធានាធិបតីចំនួន ៤៤ រូប ដោយលោក Barack Obama ជាប្រធានាធិបតីអាមេរិកកំពុងកាន់មុខតំណែងបច្ចុប្បន្ន។ ប្រធានាធិបតីកាន់តំណែងដំបូងរបស់អាមេរិកគឺលោក George Washington នៅថ្ងៃទី ៣០មេសា ឆ្នាំ ១៧៨៩។
ការមកកាន់តួនាទីជាមេដឹកនាំនៃប្រទេសមហាអំណាចលើលោក ប្រាក់ខែប្រធានាធិបតីអាមេរិកបានបន្ថែមច្រើនឡើងៗចំនួន ៦ដងក្នុងប្រវត្តិសាស្ត្រ គិតមកដល់ពេលបច្ចុប្បន្ន ក្នុងនោះមាន៖
ឆ្នាំ ១៧៨៩ ប្រធានាធិបតីមានប្រាក់ខែ ២៥ ០០០ដុល្លារ
ឆ្នាំ ១៨៧៣ – ៥៣ ០០០ដុល្លារ
ឆ្នាំ ១៩០៩ – ៧៥ ០០០ដុល្លារ
ឆ្នាំ ១៩៤៩ – ១០០ ០០០ដុល្លារ
ឆ្នាំ ១៩៦៩ – ២០០ ០០០ដុល្លារ
ឆ្នាំ ២០០១ – ៤០០ ០០០ដុល្លារ
ទោះអាណត្តិខ្លះមានប្រាក់ខែតិច ឬច្រើន មិនប្រាកដថា ប្រធានាធិបតីមានប្រាក់ខែច្រើន មានទ្រព្យសម្បត្តិច្រើនជាងគេនោះទេ។ ខាងក្រោមនេះជាបញ្ជីឈ្មោះប្រធានាធិបតីអាមេរិកមានទ្រព្យច្រើនជាងគេបំផុតទាំង១០ ក្នុងចំណោម ៤៤រូប។
១០. Bill Clinton កាន់ពីរអាណត្តិ (១៩៩៣-២០០១) មានទ្រព្យ ៥៥លានដុល្លារ
៩. Franklin Delano Roosevelt កាន់បួនអាណត្តិ (១៩៣៣-១៩៤៥) មានទ្រព្យ ៦០លានដុល្លារ
៨. Herbert Hoover កាន់ពីរអាណត្តិ (១៩២៩-១៩៣៣) មានទ្រព្យ ៧៥លានដុល្លារ
៧. Lyndon Johnson កាន់ពីរអាណត្តិ (១៩៦៣-១៩៦៩) មានទ្រព្យ ៩៨លានដុល្លារ
៦. James Madison កាន់ពីរអាណត្តិ (១៨០៩-១៨១៧) មានទ្រព្យ ១០១លានដុល្លារ
៥. Andrew Jackson កាន់ពីរអាណត្តិ (១៨២៩-១៨៣៧) មានទ្រព្យ ១១៩លានដុល្លារ
៤. Teddy Roosevelt កាន់ពីរអាណត្តិ (១៩០១-១៩០៩) មានទ្រព្យ ១២៥លានដុល្លារ
៣. Thomas Jefferson កាន់ពីរអាណត្តិ (១៨០១-១៨០៩) មានទ្រព្យ ២១២លានដុល្លារ
២. George Washington កាន់ពីរអាណត្តិ (១៧៨៩-១៧៩៧) មានទ្រព្យ ៥២៥លានដុល្លារ
១. John F.Kennedy កាន់មួយអាណត្តិ (១៩៦១ - ១៩៦៣ ) មានទ្រព្យ ១ ០០០លានដុល្លារ
ចុចអាន៖ គេហដ្ឋានថ្លៃជាងគេនៅអាមេរិក ដាក់លក់ជាថ្មី តម្លៃ១៥៩លានដុល្លារ
ចុចអាន៖ យន្តហោះចម្បាំងប្រើប្រាស់ឡាស៊ែររបស់អាមេរិកនឹងបង្ហាញខ្លួនក្នុងឆ្នាំ ២០២០
ប្រែសម្រួល៖ ឡេង ភារុណ ប្រភព៖ The Richest