​ដេក​ពេទ្យ​ ១៦​ឆ្នាំ ទើប​រក​ឃើញ​សាច់​ញាតិ

  • 2016-02-02 18:48:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​បុរស​ម្នាក់​​​​​​​​​​​ដែល​បាន​​សម្រាក​ព្យាបាល​​​​ក្នុង​មន្ទីរពេទ្យ​ Sharp Coronado ​​​ទីក្រុង San Diego ​រដ្ឋកាលីហ្វញ៉ា សហរដ្ឋ​អាមេរិក អស់​រយៈ​ពេល ១៦​ឆ្នាំ​​ ដោយ​គ្មាន​សាច់ញាតិ​​ណា​ម្នាក់​ដឹង ​ពេល​នេះ​ត្រូវ​គេ​​បង្ហាញ​អត្ត​សញ្ញាណ​ហើយ។

 

អ្នក​ជំងឺ​នេះ​​ត្រូវ​គេ​ដាក់​ឈ្មោះ​​ថ្មី​ថា Garage 66 បាន​រង​របួស​ធ្ងន់ធ្ងរ​ផ្នែក​ក្បាល​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​គួរ​ឲ្យ​រន្ធត់​មួយ​​​កាល​ពី​ខែ​មិថុនា ឆ្នាំ ១៩៩៩។ លោក​​​បាត់បង់​ការ​ចងចាំ មិន​អាច​និយាយ​បាន​ ​ហើយ​ក៏​មិន​ឆ្ងល់​ពី​បរិស្ថាន​ជុំវិញ​​ស្នាក់​នៅ​ដែរ។

 

​កាល​ពី​សប្ដាហ៍​មុន​ ស្ថាន​កុងស៊ុល​ម៉ិកស៊ីកូ ​ក្នុង​ទីក្រុង​ San Diego ​បាន​ប្រកាស​សហប្រតិបត្តិការ​​ជា​មួយ​ក្រុម​គ្រូពេទ្យ​ ​អាជ្ញាធរ​សម្រាប់​ជន​ភៀស​ខ្លួន អ្នក​នយោបាយ ​និង​គ្រូ​បង្រៀន​នានា ​ទើប​រក​ឃើញ​អត្តសញ្ញាណ​អ្នក​ជំងឺ។

 

​​ដោយសារ​តែ​ច្បាប់​រក្សា​ព័ត៌មាន​សម្ងាត់​​​អ្នក​ជំងឺ ​ទើប​មន្ទីរ​ពេទ្យ​ខាង​លើ​មិន​អាច​បង្ហាញ​ឈ្មោះ​​ពិត​ប្រាកដ​ ព័ត៌មាន​លម្អិត និង​ស្ថាន​ភាព​​ជំងឺ​ គាត់​បាន​ឡើយ។ ​ចំណែក​សមាជិក​​គ្រួសារ​​​អ្នក​ជំងឺ​​ មិន​​អាច​ប្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឡើយ ​ដោយ​ចាត់​ទុក​ថា​រឿង​ផ្ទាល់​ខ្លួន​ពួកគេ។

 

​បុរស​ខាង​លើ​ត្រូវ​គេ​ជឿ​ថា​មាន​អាយុខ្ទង់ ​៣០​​ឆ្នាំ ​​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ទាញ​ចេញ​ពី​រថយន្ត ​​ក្រោយ​​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​​​បុកគ្នា​នៅ​ជិត​ព្រំដែន​អាមេរិក-ម៉ិកស៊ីកូ​ ឆ្នាំ ១៩៩៩។ ​បើ​តាម​ប្រភព​ក្រុម​គ្រូពេទ្យ ​ថ្លៃ​​ព្យាបាល​អ្នកជំងឺ​​​​​​​​មាន​​ប្រមាណ ៧០០ដុល្លារ​ក្នុង​​មួយ​ថ្ងៃ និង​រយៈពេល​ជាង​១៦​ឆ្នាំ ​ដែល​ឧបត្ថម្ភ​ដោយ​កម្មវិធី Medi-Cal របស់​រដ្ឋ​កាលីហ្វញ៉ា ​សម្រាប់​ជន​ក្រីក្រ និង​ពិការ។

 

មក​ទល់​ពេល​នេះ ​​ក្រុម​គ្រួសារ សាច់​ញាតិ​បងប្អូន ​របស់​អ្នក​ជំងឺ បាន​កំពុង​មើល​ថែ​ហើយ ​តែពួក​​​គេ​ពុំសូវ​​មាន​សង្ឃឹម​ថា​អាច​នឹង​ព្យាបាល​ដូច​ដើម​បាន​ឡើយ៕​

 

 

 

ចុចអាន៖ អត្ថប្រយោជន៍​សំខាន់ៗ៧​ទៀត​នៃ​ការ​រួមភេទ ​ដែល​អ្នក​មិន​ដឹង

ចុចអាន៖ ជាង​២ម៉ឺន​នាក់​​ប្រឈម​ឆ្លង​អេដស៍​​ដោយ​សារ​ធ្វើ​ធ្មេញ

ចុចអាន៖ ស្ត្រី​ម្នាក់​មាន​ដែកគោល​២០០០ដើម​​ សង្ស័យថា​អាបធ្មប់

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រ​ភព៖ San Diego Tribune