​ចប់​បាក់​ឌុប៧៤​​​ឆ្នាំ ​គេ​ទើបព្រម​​​ប្រគល់​សញ្ញាប័ត្រ​​ឲ្យ ដោយសារ​..

  • 2016-03-11 18:21:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក​យាយ​​​​វ័យ​៩៣​ឆ្នាំ រស់​នៅ​រដ្ឋ Ohio ​​​សហរដ្ឋអាមេរិក​ទើប​ទទួល​​សញ្ញាប័ត្រ​បាក់ឌុប​នៅ​ថ្ងៃ​ពុធ​​ ​ទី ៩មិនា​​ឆ្នាំ ២០១៦ កន្លង​ទៅ ​​ក្រោយ​បញ្ចប់​ការ​សិក្សា​​​​ក្នុង​ឆ្នាំ​ ១៩៤២​ ​ដែល​គិត​មក​ត្រឹម​ពេល​នេះ​​មាន​រយៈពេល​ ៧៤​ឆ្នាំ​ហើយ។

 

 

​លោក​យាយ​​ Dorothy Liggett ​​​​ ​បាន​បញ្ចប់​​ការ​សិក្សា​ដោយ​ជោគ​ជ័យ​​​នៅ​វិទ្យាល័យ North ទីក្រុង​ Akron ​ ​​តែ​នៅ​​​​​​ពីរ​បី​សប្ដាហ៍​ក្រោយ ត្រូវ​មន្ត្រី​​ប្រចាំ​សាលា​​រក​ឃើញ​​​​ថា​គាត់​​បាន​រៀប​ការ​​​រួច​ហើយ ​​ដែល​សាលា​​មិន​អាច​​ចេញ​សញ្ញាប័ត្រ​ឲ្យ​​បាន​ឡើយ​។

 

​​រហូត​​ដល់​ថ្ងៃ​ខួប​កំណើត​​​លោក​យាយ​កាល​ពី​ថ្ងៃ​ពុធ​ ​​នាយក​សាលា​​​ថ្មី​លោក David James ​បាន​​យក​​សញ្ញាប័ត្រ​​​​​​​ជូន​លោក​​យាយ​​​​​​​ដល់​ផ្ទះ​នៅ​ជាយ​ក្រុង Fairlawn ​ដែល​​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល​​យ៉ាង​ខ្លាំង។

 

ការ​ទទួល​បាន​នេះ​ ​​គឺ​ដោយសារ​​កូន​ស្រី​​​របស់ Liggett ​​​​​បាន​​​សរសេរ​លិខិត​​​​ទៅកាន់​នាយក​សាលា​​អំពី​ប្រវត្តិ​សិក្សា​របស់​​ម្ដាយ​គាត់ ហើយ​វា​ជា​​អ្វី​​ដែល​​ម្ដាយ​គាត់​សុបិន​ចង់​បាន​​ជា​យូរ​មក​ហើយ។ ​លោក Jame ​រក​ឃើញ​ថា លោក​យាយ​​​​ជា​សិស្ស​ល្អ​ម្នាក់ ​​​តែ​មិន​ទាន់​​ទទួល​បាន​សញ្ញាប័ត្រ​​ដោយ​សារ​​កំហុស​​តិចតួច​ទៅវិញ។

 

​​លោក​យាយ Ligget ​​​​និង​ស្វាមី​​លោក John Huston ​​បានគេច​​​​ទៅ​រៀប​ការ​​នៅ​ទីក្រុង​ Kentucky ​​​​​​បន្ទាប់​ពីគាត់​​​ត្រូវ​គេ​​អំពាវនាវ​​ឲ្យ​ចូល​រួម​​ធ្វើ​ទ័ព​អាកាស​អាមេរិក​ អំឡុង​សង្គ្រាម​លោក​លើក​ទី​ពីរ​ ដែលកាល​នោះ​​​ John Huston ​បាន​បញ្ចប់ក្នុង​​​វិទ្យាល័យ​តែមួយ​​​ ២​ឆ្នាំ​មុន។

 

​សាលា​ដឹង​​ថា​លោក​យាយ​​​មាន​ស្វាមី​ ដោយ​សារ​ថ្ងៃ​​រៀន​មួយ​ យុវសិស្ស Ligget បាន​​​ភ្លេច​​​យក​សំលៀក​បំពាក់​ហាត់​ប្រាណ​​​ទៅ​សាលា ហើយ​គ្រូ​ក៏បាន​​ប្រាប់​​​​ឲ្យ​គាត់​​ទៅកាន់​បន្ទប់​ពិសេស​​ តែ​​ Ligget ឆ្លើយ​ថា​​​ "​មិន​ទៅ​ទេ​​ ខ្ញុំ​រៀបការ​ហើយ។ ខ្ញុំ​សុខចិត្ត​ទៅ​ផ្ទះ"។ ​ពេល​នោះ​សាលា​​​ ​បាន​ធ្វើ​តាម​​​គោលការណ៍​​​ ​ដែល​ត្រូវ​ហាម​​សិស្ស​រៀបការ​រួច​ទាំង​អស់។

​​

ឯ​មក​ដល់​បច្ចុប្បន្ន​នេះ ​នាយក​សាលា​​​លោក Jame ​​​គិត​ថា​​​មាន​តែ​ថ្ងៃខួប​​កំណើត​​លោក​យាយ ៩៣​ឆ្នាំ​ទេ​​ ដែល​ជា​ឱកាស​ពិសេស​បំផុត ដើម្បី​​​ជួន​សញ្ញាប័ត្រ​​​​​​​លោក​យាយ​វិញ៕

 

 

 

 

ចុចអាន៖ លោក​យាយ​អាយុ​១០០​ឆ្នាំ​​ ទទួល​បាន​សញ្ញាប័ត្រ​​លើក​ដំបូង

ចុចអាន៖ ចប់​អនុ​បណ្ឌិត បែរ​មក​លក់​នំ​បញ្ចុក!

ចុចអាន៖ លោក​តា​អាយុ៨៦​ឆ្នាំ​ប្រលង​បាក់​ឌុប​លើក​ទី១៥ ដើម្បី​ចូល​រៀន​សាកលវិទ្យាល័យ

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Ohio

អត្ថបទពេញនិយម