​យាយ​៩១​ឆ្នាំ​​ ទទួល​សញ្ញាប័ត្រ​បណ្ឌិត​​ក្រោយ​ចំណាយ​​​ពេល​៣០​ឆ្នាំ​សរសេរ​និក្ខេប​បទ​​

  • 2016-03-16 22:41:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក​យាយ​​​​វ័យ​ ៩១​ឆ្នាំ ​បាន​ក្លាយ​​ជា​​​​មនុស្ស​​ចាស់​បំផុត​​ក្នុង​ប្រទេស​បារាំង​​​​ ​​ដែល​ទទួល​បាន​​សញ្ញាប័ត្រ​បណ្ឌិត (PhD) ​ក្រោយ​បញ្ចប់​​ការ​សរសេរ​​និក្ខេបបទ​ ​​ដែល​​លោក​យាយ​​បាន​​​ចំណាយ​ពេល​​​​ជាង​ ៣​ទសវត្ស។

 

​​​​​​

លោក​យាយ​​មាន​ឈ្មោះ​ Colette Bourli ​​ត្រូវ​បាន​គេ​ប្រគល់​​​ស្នាដៃ​​​​ល្អ​​​សម្រាប់​​កិច្ច​ការ​​របស់​គាត់ ​ដែល​បាន​ការ​ពារ​​​យ៉ាង​​​​​ជោគជ័យ​​​​កាល​ពី​​ថ្ងៃ​អង្គារ​ម្សិលមិញ​ ​នៅ​ពី​មុខ​គណៈវិនិច្ឆ័យ​​​​សាកល​វិទ្យាល័យ​បារាំង ​Franche-Comte ​ក្នុង​ទីក្រុង Besancon ​ភាគ​ខាង​កើត​ប្រទេស។

​​​

“ខ្ញុំ​​​​បាន​ចំណាយ​ពេល​តែ​បន្តិច​​​បន្តួច​​ប៉ុណ្ណោះ​​ក្នុង​មួយ​ថ្ងៃ​ ​ដើម្បី​សរសេរ​​​​និក្ខេបបទ​ ​ព្រោះ​ខ្ញុំ​​ត្រូវ​ការ​​​សម្រាក ​​ដែល​​ធ្វើ​ឲ្យ​កិច្ច​ការ​នេះ​​​​អាច​បញ្ចប់​​នៅ​រយៈ​ពេល​៣​០​ឆ្នាំ"។​ ​លោក​យាយ​ប្រាប់។ និក្ខេបបទ​នេះ​​មាន​ចំណង​ជើង​ថា​​"​​​កម្មករ​​អន្តោប្រវេសន៍​ក្នុង​ទីក្រុង Besancon នៅ​ពាក់​កណ្ដាល​​សតវត្ស​ទី​២០" ។

​​

អត្ថបទ​​នេះ​​​​​បេក្ខបណ្ឌិត​ខាង​លើ​ ​​​អាច​សរសេរ​បាន​​ ​តាម​រយៈ​បទ​ពិសោធន៍​​ជា​​គ្រូ​បង្រៀន​​ក្នុង​កម្មវិធី​​អក្ខរកម្ម​​​ដល់​​​ជន​​អន្តោ​ប្រវេសន៍​នៅ​ភាគ​ខាង​កើត​​​​​ទីក្រុង French  ប្រទេស​បារាំង​។ លោក​យាយ​​​ចាប់​អារម្មណ៍​ថ្នាក់​បណ្ឌិត​ ​បន្ទាប់​ពី​​គាត់​​ចូល​និវត្តន៍​ក្នុង​ឆ្នាំ ១៩៨៣​មក​ម្ល៉េះ។ ​

 

"ជា​ធម្មតា​​​​ ថ្នាក់​បណ្ឌិត​​ក្នុង​ប្រទេស​បារាំង​គេ​សរសេរ​​​ និង​ការពារ​​​រយៈពេល​​​៣​ឆ្នាំ​ប៉ុណ្ណោះ ​ប៉ុន្តែ Bourlier ​​​​ចំណាយ​ពេល​ពិត​ជា​​មិន​ធម្មតា។​​ ​លោក​យាយ​​ប្រហែល​​ជា​​មនុស្ស​តែ​ម្នាក់​ប៉ុណ្ណោះ​​​ដែល​ដឹង​រឿង​រ៉ាវ​​​​អន្តោប្រវេសន៍​​លម្អិត ​ដោយ​មាន​ចង​ក្រង​​​​​​វិភាគ​​ស្ថិតិ​​​ទៀត​ផង​"។ នេះ​​បើ​​តាម​​សម្ដី​របស់​​សាស្ត្រាចារ្យ​​​របស់​គាត់​ លោក Serge Ormaux៕

 

 

 

ចុចអាន៖ លោក​យាយ​វ័យ​៨៩​ឆ្នាំ​​ ទទួល​បាន​បរិញ្ញាបត្រ​​ជា​លើក​ដំបូង

ចុចអាន៖ លោក​យាយ​ភ្លោះ​វ័យ១០៣​ឆ្នាំ ស្លាប់​ខុស​ពេល​គ្នា​​មិន​ដល់​​មួយ​ខែ

ចុចអាន៖ លោក​យាយ​វ័យ៦៥​ឆ្នាំ ផ្ដល់​កំណើត​ដល់​កូន​ភ្លោះ​បួន​នាក់

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Rappler

អត្ថបទពេញនិយម
អត្ថបទថ្មី