រំពឹងជាង ២ ម៉ឺន​នាក់​ ចូលរួម​បុណ្យ​ភូមិ ​ឆ្នាំ​នេះ

  • 2016-04-07 18:10:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បុណ្យ​ភូមិ កាល​ពី​ឆ្នាំ​ ២០១៥ ទទួល​បាន​ជោគជ័យ ដោយ​មាន​អ្នក​​ចូលរួម​ជាង ១ ម៉ឺន​នាក់ កញ្ញា រិទ្ធី លំអរ​ពេជ្រ តំណាង​ឱ្យ​អ្នក​រៀបចំ​កម្មវិធី រំពឹង​ពឹង​ថា បុណ្យ​​​ភូមិ​ឆ្នាំ​នេះ នឹង​មាន​អ្នក​ចូលរួមជាង ​​២ ម៉ឺន​នាក់។

 

 

 

“ឆ្នាំ​ទៅ ១ ម៉ឺន​នាក់​ជាង ហើយ​ឆ្នាំ​នេះ​ខ្ញុំ​រំពឹង​ថា ១ គុណ​នឹង ២"។

 

បើ​តាម​ការ​ឱ្យ​​​ដឹង​របស់​កញ្ញា រិទ្ធី លំអរ​ពេជ្រ កាល​ពី​ឆ្នាំ​មុន គឺ​អ្នក​ចូលរួម​ភាគច្រើន​ជា​យុវវ័យ ដែល​ចេញ​ពី​ភ្នំពេញ។

 

“ខ្ញុំ​សង្កេត​ឃើញ​ថា ចាប់​ពី​ពេល​ព្រឹក​រហូត​ព្រលប់​មាន​អ្នក​ភ្នំពេញ​ទៅ​លេង ហើយ​យប់​ឡើង ភាគ​ច្រើន​ជា​អ្នក​ភូមិ​ជិត​ហ្នឹង”។

 

​តំណាងឱ្យ​អ្នក​​រៀបចំ​កម្មវិធី កញ្ញា សូម​ឱ្យ​ប្រជាជនខ្មែរ ជា​ពិសេស​យុវវ័យ ចូល​រួម​គាំទ្រ​បុណ្យភូមិ​ឱ្យ​បាន​ច្រើន​កុះករ ព្រោះ​ថា​បុណ្យ​មួយ​នេះ ធ្វើ​ឡើង​ចេញ​ពី​ទឹកចិត្ត​​​របស់​យុវវ័យ៕

 

 

 
 
 
 
 

 

ចុចអាន៖ បុណ្យ​ភូមិថ្ងៃ​ដំបូង មាន​​អ្នក​​​ចូលរួម​កុះករ

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ