ម៉ូតូ​កូន​ភ្លោះ PCX ប្រភេទ​អាគុយ​ សាក​ម្ដង​ជិះ​បាន​ ៩០​ គ.ម​

  • 2016-05-02 16:00:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​​ប្រទេស​អៀរឡង់​មួយ​ឈ្មោះ​ Volt Motorcycle បាន​បង្ហាញ​ម៉ូតូ​​​ស៊េរី​ថ្មី​ ដែល​មាន​ការ​រចនា​រូបរាង​ដូច​គ្នា​បេះបិទ​ទៅ​នឹង​ម៉ូតូ PCX របស់​ក្រុមហ៊ុន​ហុងដា។

 

 

ម៉ូតូ​​ទើប​បង្ហាញ​​នេះ​មាន​ឈ្មោះ​ថា​ Volt 90 ដែល​ជា​ប្រភេទ​ម៉ូតូ​ដំណើរ​ការ​ទៅ​មុខ​​ដោយ​ប្រើ​ប្រាស់​​កម្លាំង​អាគុយ​ខុស​ប្លែក​ពី​ PCX ដែល​ប្រើ​ប្រាស់​ប្រេង​ឥន្ធនៈ។ អាគុយ​របស់​ម៉ូតូ​មាន​ថាមពល​ ៨៤​វ៉ុល​ ដែល​ប្រើ​ប្រាស់​រយៈ​ពេល​៦​ម៉ោង​ដើម្បី​សាក​បំពេញ។ ​រាល់​ការ​សាក​បំពេញ​ម្ដង​អាច​បរ​បាន​ចម្ងាយ​ ៩០​គ.ម ក្នុង​ល្បឿន​អតិបរមា​ពី​ ៧០-៨០គ.ម/ម៉។

 

Volt 90 មាន​ទម្ងន់​ ១១៥​គ.ក​ ដោយ​មាន​វិមាត្រ​ ២០១០ម.មx៧៥០ម.មx១១៧០ម.ម។ ចំពោះ​ចង្កៀង​បំភ្លឺ​ផ្លូវ​វិញ​ជា​​ប្រភេទ​ចង្កៀង​ LED ដែល​អាច​បាញ់​ចេញ​ពន្លឺ​បាន​ភ្លឺ​ល្អ។ ​​​

 

ម៉ូតូ​កូន​ភ្លោះ​ PCX នេះ​រំពឹង​ថា​នឹង​ដាក់​លក់​លើ​ទីផ្សារ​នៅ​ចុង​ឆ្នាំ​២០១៦​​នេះ ដោយ​ក្រុមហ៊ុន​មិន​ទាន់​បាន​ប្រកាស​ពី​តម្លៃ​ពិត​ប្រាកដ​របស់​ម៉ូតូ​នេះ​នៅ​ឡើយ​នោះ​ទេ៕​​

​​​​​​​​

ចុច​អាន៖ បុរស​​ម្នាក់​ព្យាយាម​​បង្កើត​​កង់​ហោះ​ប្លែកៗ​​ដោយ​ខ្លួន​ឯង

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ Zing