Taylor Swift ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​ដោយ​បង្ហាញ​ខ្លួន​ក្នុង​​ថ្ងៃ​មង្គល​ការ

  • 2016-06-06 18:50:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តារា​ចម្រៀង​ប៉ុបអាមេរិក​ Taylor Swift បាន​ផ្ដល់​ភាព​ភ្ញាក់​ផ្អើល​ដ៏​ធំ​មួយ​​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន​ ដោយ​បាន​បង្ហាញ​វត្តមាន​រួម​ទាំង​សម្ដែង​ក្នុង​ថ្ងៃ​មង្គល​ការ​របស់​ពួក​គេ។

 

 

អ្នកគាំទ្រ​ដែល​ជា​គូ​ស្វាមី​ភរិយា​ថ្មី​ថ្មោង​នោះ​ត្រូវ​គេ​ស្គាល់​ឈ្មោះ​ថា​ Max Singer ជា​ប្ដី​ និង​ Kenya Smith ជា​ប្រពន្ធ។ ដើម​ហេតុ​ដែល​ធ្វើ​ឲ្យ​​ Taylor Swift បង្ហាញ​ខ្លួន​គឺ​ដោយ​សារ​​បង​ស្រី​របស់​កូន​កំលោះ​​បាន​សរសេរ​លិខិត​មក​ Taylor រៀប​រាប់​ពី​ការ​ស្លាប់​របស់​ម្ដាយ​ខ្លួន។

 

 

មុន​ពេល​ម្ដាយ​របស់​កូន​កំលោះ​​លា​ចាក​លោក​ទៅ​ Max និង​ Kenya បាន​ប្រារព្ធ​ពិធី​រៀប​ការជា​លើក​ដំបូង​នៅ​ឯ​មន្ទីរ​ពេទ្យ​ ដើម្បី​ឲ្យ​ម្ដាយ​របស់​ខ្លួន​បាន​ចូល​រួម​ក្នុង​ពិធី​ដ៏​​សំខាន់​នេះ​ដែរ។ មិន​តែ​ប៉ុណ្ណោះ​ Max និង​ម្ដាយ​បាន​ជ្រើស​បទ​ "Blank Space” របស់​ Taylor ​យក​មក​រាំ​ដើម្បី​ជា​ការ​បញ្ចប់​កម្មវិធី។

 

 ក្រោយ​ពី​ទទួល​បាន​លិខិត​ដ៏​ផ្អែម​ល្ហែម​នេះ​ ម្ចាស់​បទ "Shake It Off” ក៏​បាន​សហការ​ជា​មួយ​បង​ស្រី​កូន​កំលោះ​រាប់​ខែ​ ដើម្បី​រៀប​ចំ​​ការ​​ភ្ញាក់​ផ្អើល​​នេះ​ដល់​គូ​ស្វាមី​ភរិយា​ខាង​លើ។ ​ថ្ងៃ​ពិសេស​ចូល​មក​ដល់​ ត្បិត​ថា​ម្ដាយ​របស់​ Max លែង​​នៅ​​លើ​លោក​នេះ​ ប៉ុន្តែ​វត្តមាន​របស់​ Taylor Swift បាន​បង្ក​ជា​ការ​ភ្ញាក់​ផ្អើល​ដល់​មនុស្ស​គ្រប់​គ្នា​ ដោយ​ថែម​ទាំង​​បាន​សម្ដែង​បទ​ "Blank Space” ថែម​ទៀត​ផង៕​​​​​​​​​​​​​​      

 

ចុច​អាន៖ Selena Gomez បង្អួត​សម្រស់​ក្នុង​ឈុត​ក្រហម​សិចស៊ី​ទាំង​២

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ DailyMail​​​​​​​​​