ស្ពាន​កញ្ចក់​​ឆ្លង​​​ជ្រោះ​​៤៣​០ម៉ែត្រ​នៅ​ចិន​​ ត្រៀម​ដាក់​ដំណើរ​ការ​

  • 2016-06-24 15:50:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​​ស្ពាន​​កញ្ចក់​​ឆ្លង​​ជ្រោះ​​​​​​​​​​​​​​ថ្មី​មួយ​ទៀត​​​​​ក្នុង​​​​​នៃ​ជ្រលង​ Grand Canyon ក្នុង​​​​ឧទ្យាន​​ជាតិ Zhangjiajie  ខេត្ត​ហ៊ូណាន​ ​ប្រទេស​ចិន​​​​​​​ ​កំពុង​​ត្រៀម​ដាក់​ដំណើរ​ការ​​​​​ឲ្យ​​មហាជន​​ប្រើ​ប្រាស់ ក្រោយ​​​សាងសង់​​​អស់រយៈពេល​​ជាច្រើន​ខែមក​។

 

 

​ស្ពាន​នេះ​​មាន​​ប្រវែង​៤៣០​ម៉ែត្រ ទទឹង​​៦ម៉ែត្រ​ កម្ពស់​៣០០​ម៉ែត្រ បាន​សាងសង់​រួច​រាល់​ហើយ រង់ចាំ​​​តែ​​ត្រួត​ពិនិត្យ​​​មើល​សុវត្ថិភាព​ប៉ុណ្ណោះ។ ​គម្រោង​​ស្ពាន​កញ្ចក់​​ Zhangjiajie ​​​ត្រូវ​បាន​រៀប​ចំ​ឡើង​​ និង​ប្រកាស​នា​ឆ្នាំ​២០១២ រួច​បាន​ចាប់​​ផ្ដើម​ដំណើរ​សាង​សង់​កាល​ពី​ឆ្នាំ​២០១៤ ដោយ​គ្រោង​នឹង​បញ្ចប់​នា​ខែ​កក្កដា​​ឆ្នាំ​២០១៥ ប៉ុន្តែ​​​​​ក្រោយ​មក​ត្រូវ​បាន​ពន្យារ​​ពេល​​​​រហូត​ដល់​ពេល​នេះ។ថវិកា​​ដែល​បាន​ចំណាយ​​​​គឺ​ប្រមាណ​ ៤លានដុល្លារ​អាមេរិក៕

 

 

 

 

 

 

 

 

ចុចអាន៖ ស្ពាន​កញ្ចក់​ឆ្លង​ជ្រោះ​​កម្ពស់១៨០ម៉ែត្រ ដាក់​ឲ្យ​ដំណើរ​ការ​ហើយ

ចុចអាន៖ ស្ពាន​កញ្ចក់​វែង​ជាង​គេ ​​និង​ខ្ពស់​ជាង​គេក្នុងលោក​ជិត​រួច​រាល់ហើយ​

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ People's Daily