ទន្លេ​​​មួយ​នៅ​រុស្ស៊ី​​ ប្រែ​ជា​ពណ៌​ផ្កា​ឈូក​​​​​​​រៀងរាល់​ខែ​សីហា

  • 2016-08-26 21:05:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ទន្លេ​​​​​ដ៏​អស្ចារ្យ​​មួយ​​​​នៅ​ក្បែរ​ជួរ​​ភ្នំ​​ Altai ​តំបន់​ស៊ីបេរី​​ ប្រទេស​រុស្ស៊ី​​ ​ត្រូវ​គេ​​​សង្កេត​ឃើញ​ថា​តែង​តែ​​ប្រែ​ពណ៌​​ទៅ​ជា​​ពណ៌​ផ្កាឈូក​​​នៅ​រៀង​រាល​ខែ​សីហា។

 

 

ចំពោះ​​មូលហេតុ​នៃ​ការ​ប្រែ​​ពណ៌​​​​​​ទន្លេ​​ទឹក​ប្រៃ​​​​​​​​​ គឺ​ដោយ​សារ​​​​​​មីក្រូ​សរីរាង្គ​​​កើត​ឡើង​​ច្រើន​​​​​​​​នា​ខែ​នេះ ដូច​ជា​​​បង្គា​ខ្លួន​ក្រហម​ Artemia salina, ​បង្គា​​​ភ្នែក​​៣ ​​​ជើង​​១១​ និង​​សត្វ​មួយ​ចំនួន​ទៀត​ដែល​រស់​​នៅ​ក្នុង​ទឹក​​​​​។

 

អ្វី​ដែល​​ធ្វើ​​ឲ្យ​គេ​ចាប់​អារម្មណ៍​​ខ្លាំង​​​​ ​គឺ​ទឹក​ទន្លេ​​​ខែ​សីហា​​ឆ្នាំ​នេះ​​ មាន​ពណ៌​​​ផ្កាឈូក​ដិត​ជាង​​រាល់​ឆ្នាំ​​​​​​​​កន្លង​ទៅ​​​ ​​ដោយ​រួម​ផ្សំ​​នឹង​​ការ​កើន​ឡើង​​​​សីតុណ្ហភាព​​ និង​​បម្រែបម្រួល​អាកាសធាតុ។​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្លេ​​ទឹក​ប្រៃ​​​​​ធំជាង​គេ​បំផុត​​នៅ​​ស៊ីបេរី​ភាគ​ខាង​លិច​នេះ ​​ក៏​ជា​កន្លែង​​លំហែ​កាយ​របស់​គ្រួសារ​រាជវង្ស​​​រុស្ស៊ី​ដែរ។ ​​​​ជាតិ​ប្រៃ​​នៅ​ក្នុង​ទឹក​​​ បាន​ធ្វើ​​ឲ្យ​គេ​​អាច​​ប្រមូល​​ផល​​​​​​អំបិល​បាន​​ ដែល​​រដូវ​របស់​វា​ចាប់​ផ្ដើម​ពី​ខែ​​ឧសភា​​ ដល់​​​​វិច្ឆិកា​​​​​ លក្ខណៈ​អាជីវកម្ម។ ​កាល​ពី​សម័យ​​​សូវៀត​ ​ផ្លូវ​​រថ​ភ្លើង​​មួយ​​ខ្សែ​ត្រូវ​បាន​គេ​សង់​​​កាត់​បឹង​នេះ​​​​សម្រាប់​​ដឹក​​អំបិល​​​​​ចេញ​ទៀត​ផង​៕​​​​

 

 

 

 

 

 

 

 

 

ចុចអាន៖ ស្ពានជិត​១១គ.ម បត់បែន​លើ​ទន្លេ​តាម​​ជ្រលង​ភ្នំ​នៅ​ចិន​ អម​ដោយ​ទេសភាព​ស្អាត​អស់ទាស់!

ចុចអាន៖ ស្រី​ស្អាត​ចត​ឡាន​ជ្រុល​ចង្កូត​ធ្លាក់​ចូល​ទន្លេ​ខ្មាស​គេ​ពេញ​ទីក្រុង

ចុចអាន៖ ទិដ្ឋភាព​ស្ពាន​ពោង​ឆ្លង​កាត់​ទន្លេ​​​​​ដែល​ទាហាន​ចិន​ប្រើ​ពេល​​ត្រឹម​​​១៥​នាទី​រួច​ស្រេច

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Siberiantimes​​​​