រុស្សី​បិទ​បណ្ដាញ​ដែល​ Microsoft ចំណាយ​ ២៦ ពាន់​លាន​ដុល្លារ​ទិញ​យក

  • 2016-11-18 02:41:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយតករ​គមនាគមន៍​របស់​ប្រទេស​រុស្សី​បាន​ចុះ​បញ្ជី​ខ្មៅ​លើ​បណ្ដាញ​ទំនាក់​ទំនង​ LinkedIn ដោយ​សារ​តែ​មិន​បាន​គោរព​នូវ​បទបញ្ញត្តិ​នៃ​ការ​រក្សា​ទុក​ព័ត៌មាន​ផ្ទាល់​ខ្លួន។

​​​​​LinkedIn ជា​ក្រុមហ៊ុន​ដែល​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​ទិញ​យក​ពី​​ Microsoft ​ក្នុង​ទំហំ​ទឹក​ប្រាក់​ ២៦​ពាន់​លាន​ដុល្លារ បាន​ឆ្លើយ​តប​ពី​បញ្ហា​នេះ​ថា​ ខ្លួន​ចង់​ជួប​​ជា​មួយ​​និយតករ​គមនាគមន៍​​រុស្សី​ដើម្បី​ជជែក​ពី​បញ្ហា​នេះ។

ផ្ទាំងដែលបង្ហាញឡើងពេលព្យាយាមចូលទៅវិបសាយ​ LinkedIn នៅ​រុស្សី

ដោយ​ឡែក​អ្នក​នាំ​ពាក្យ​របស់​ប្រធានាធិបតី​រុស្សី​លោក​ Vladimir Putin បាន​លើក​ឡើង​​ភ្លាមៗ​បន្ទាប់​ពី​ការ​បិទ​បណ្ដាញ​ទំនាក់​ទំនង​ LinkedIn ថា ​ស្ថាប័ន​រុស្សី​​​សុទ្ធ​តែ​ស្ថិត​នៅ​ក្រោម​ច្បាប់​​​ ហើយ​ក្រុមហ៊ុន​នេះ​ (LinkedIn) ក៏​ត្រូវ​​ប្រតិបត្តិ​តាម​ដូច​គ្នា។

កន្លង​មក​នេះ​ គេ​សង្កេត​ឃើញ​ថា ​រដ្ឋាភិបាល​រុស្សី​ហាក់​មាន​ភាព​ចម្រូង​ចម្រាស​ខ្លាំង​ជា​មួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​លោក​ខាង​លិច។ ជាក់​ស្ដែង​ដូច​ជា​ Google ត្រូវ​រក​ឃើញ​ថា​បាន​បំពាន​ច្បាប់​របស់​រុស្សី​កាល​ពី​ឆ្នាំ​ ២០១៥ ដោយ​សារ​តែ​កម្មវិធី​​មួយ​ដែល​មាន​លើ​ទូរសព្ទ​ Android របស់​ខ្លួន៕​​​​​​​​​​​

ចុច​អាន៖​ ចិន​ ​ផលិត​សម្រេច​មេ​ដែក​​ទាញ​ខ្លាំង​ជាង​ទំនាញ​ផែន​ដី​ ​២០​ ​ម៉ឺន​ដង

​​​​​​

ប្រភព៖ CNN   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម