​មាន​ហើយ! សេវាកម្ម​បង្ហោះ​ធាតុ​ទៅ​ក្នុង​លំហអាកាស​

  • 2017-05-22 03:10:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Startup មួយ​ឈ្មោះ​ថា​​ Elysium Space ​​ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ San Francisco ​កំពុង​តែ​​បើក​​បម្រើ​សេវាកម្ម​មួយ​ដែល​ដឹក​ធាតុ​របស់​សាក​សព​ចូល​ទៅ​ក្នុង​លំហ​អាកាស​ភព​ផែនដី​​ ឬ ផ្ទៃ​ខាង​ក្រៅ​នៃ​ឋាន​ព្រះ​ចន្ទ។

សេវាកម្ម​នេះ​មិន​ថោក​ប៉ុន្មាន​ឡើយ​ដោយ​មាន​តម្លៃ​ចាប់​ពី​ ២ ៤៩០ ដុល្លារ​សម្រាប់​លំហ​អាកាស​ភព​ផែនដី និង ផ្ទៃ​ខាង​ក្រៅ​នៃ​ឋាន​ព្រះ​ចន្ទ​មាន​តម្លៃ​ ៩ ៩៥០ ដុល្លារ។ សេវាកម្ម​នេះ​ដំណើរ​​ការ​ទៅ​ដោយ​ បន្ទាប់​ពី​បង្ហោះ​​ធាតុ​ចូល​ទៅ​ក្នុង​គន្លង​នៃ​​លំហអាកាស​ភព​ផែនដី​តាម​រយៈ​គ្រាប់​រ៉ុកកែត​ Falcon 9 របស់​ក្រុមហ៊ុន​ SpaceX។ ពីរ​ឆ្នាំ​ក្រោយ​​មក​ធាតុ​​នឹង​ធ្វើ​ដំណើរ​ចូល​ក្នុង​ស្រទាប់​បរិយាកាស​ផែនដី​ដូច​ជា​ផ្កាយ​ដុះ​កន្ទុយ​អ៊ីចឹង។

សេវាកម្ម​នេះ​អាច​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​នៅ​ពាក់​កណ្ដាល​ឆ្នាំ​ ២០១៧ នេះ​សម្រាប់​ការ​បង្ហោះ​ធាតុ​ចូល​ទៅ​ក្នុង​លំហ​អាកាស​ភព​ផែនដី​ ចំណែក​ការ​បង្ហោះ​ទៅ​ផ្ទៃ​ខាង​ក្រៅ​នៃ​ឋាន​ព្រះ​ចន្ទ​វិញ​នឹង​ធ្វើ​ឡើង​នៅ​ឆ្នាំ​ ២០១៨ ឬ ២០១៩៕​​​​​​​​​​​​​​​​

អាន​បន្ត ៖ ថៃ​ឈរ​លេខ​​១ មាន​​អ្នក​មើល​រឿង​សិច​តាម​ VR ​ច្រើន​បំផុត​លើ​លោក

អាន​បន្ត ៖ ជាង​ ១៧ លាន​គណនី​អ្នក​ប្រើ​កម្មវិធី​កុម្ម៉ង់​អាហារ​ Zomato ត្រូវ​បាន​លួច​​ដោយ​ Hacker

អាន​បន្ត ៖ បើប្រាប់ថា Nokia 9​ ​មាន​កាមេរ៉ា​ភ្លោះ​ ​អេក្រង់​ច្បាស់​ជាង​ ​iPhone 7Plus ជឿអត់?

ប្រភព៖ Teslarati   ប្រែ​សម្រួល៖ សុខហេង