អ្នក​គាំទ្រ​ Real Madrid ក្រពុល​មុខ ក្រោយ​ហ្គេម​ PES 2017 គ្មាន​បញ្ចូល​ក្រុម​របស់​ខ្លួន​

  • 2017-05-27 02:57:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ២៥ កន្លង​ទៅ​ក្រុមហ៊ុន​ KONAMI បាន​ប្រកាស​ដាក់​ឱ្យ​ទាញ​យក​ដោយ​សេរី​នៅ​ហ្គេម​បាល់ទាត់​ PES 2017 (Pro Evolution Soccer) សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិ​ Android និង​ iOS ។​ យើង​សូម​ទទួល​ស្គាល់​ថា​ហ្គេម​មួយ​នេះ វា​មាន​ការ​លេង​ច្រើន​បែប ​និង​ទូលំទូលាយ​ជាង​ប្រភេទ​ហ្គេម​ FIFA របស់​ក្រុមហ៊ុន​ EA ប៉ុន្តែ​មតិ​រិះគន់​មួយ​ចំនួន​ធំ​​ពី​អ្នក​លេង​ផ្ទាល់​ បាន​លើក​ឡើង​​ ហេតុ​អ្វី​ក្រុមហ៊ុន KONAMI ​​ពុំ​បាន​បញ្ចូល​ក្រុម​ Read Madrid ដែល​ពួក​គេ​គាំទ្រ​ ទៅ​ក្នុង​ពពួក​ Spain League?

​​មិន​ទាន់​មាន​អំណះអំណាង​ច្បាស់​ការ​ណា​មួយ​នោះ​ឡើយ ជុំ​វិញ​ចម្លើយ​ខាង​លើ ប៉ុន្តែ​បើ​តាម​យោបល់​របស់​ Sabay ផ្ទាល់ សូម​សន្មត​ នោះ​អាច​មក​ពី​ក្រុម​យក្ស​ FC BARCELONA ដែល​ជា​ដៃ​គូ​សហការ​ធំ​ឧបត្ថម្ភ​បង្កើត​ហ្គេម​នេះ​ឡើង ទាមទារ​ឱ្យ​ក្រុមហ៊ុន KONAMI បិទ​ក៏​ថា​បាន​។​ តាម​ការ​សង្កេត​មើល​ រូប​តំណាង​ហ្គេម​ PES ជា​រៀង​រាល់​ឆ្នាំ រមែង​មាន​ការ​ផ្លាស់ប្ដូរ​ទៅ​តាម​ម្ចាស់​ឧបត្ថម្ភ​ធំ​ ដូច​ជា​ឆ្នាំ ២០១៦ មាន​រូប​កីឡាករ​ Neymar ពាក់​ឈុត​ Brazil ចំណែក​ឆ្នាំ​នេះ​រូប​តំណាង​ icon ហ្គេម​ ជា​សមាជិក​របស់​ក្រុម​ FC BARCELONA ផ្ទាល់​តែ​ម្ដង​។

សរុប​មក​វិញ​ការ​ពិត​បែប​ណា​នោះ ដូច​ដែល​ពួក​យើង​បញ្ជាក់​ហើយ គឺ​មិន​ទាន់​មាន​ប្រភព​អះអាង​ច្បាស់​លាស់​នោះ​ទេ ប៉ុន្តែ​យើង​ក៏​សង្ឃឹម​ថា​ វា​អាច​ជា​ការ​អាប់ដែត​ជំនាន់​ក្រោយ​ PES 2017 នឹង​មាន​បន្ថែម​នូវ​ក្រុម Real Madrid ជៀសវាង​ធ្វើ​ឱ្យ​ប្រជាប្រិយភាព​នៃ​ហ្គេម​មួយ​នេះ មាន​ការ​ធ្លាក់​ចុះ​៕

ចុចអាន៖

​​​​

អត្ថបទ ៖ កៅ រក្សា

អត្ថបទពេញនិយម