Eminem កេណ្ឌអ្នកគាំទ្រ​បរិច្ចាគថវិកាបាន​រាប់​លាន​ដុល្លារ ជូនជនរងគ្រោះនៅ Manchester

  • 2017-05-31 03:20:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកប្រើប្រាស់បណ្ដាញ​សង្គម​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ មាន​ការ​គាំទ្រ​សាទរ​ យ៉ាង​ខ្លាំង​ចំពោះ​ តារា​ចម្រៀង​រ៉េប​អាមេរិក​ Eminem ដែល​បាន​ជួយ​រៃអង្គាស​ប្រាក់​បាន​ចំនួន​ ២លានផោន​ (ប្រហែល​ ២,៥លាន​ដុល្លារ) ដើម្បី​បរិច្ចាគ​សម្រាប់​ ជនរងគ្រោះ​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង Manchester។

តាមវិបសាយ Daily Mail បាន​ចុះផ្សាយ​ថា តារា​ប្រុស​ដែល​មាន​ឈ្មោះ​ពិត​ Marshall Mathers បាន​ថ្លែង​ទៅ​កាន់​អ្នកគាំទ្រ​របស់​ខ្លួន​លើ​ តាម​រយៈ​គណនី​ Twitter ក្រោយ​ហេតុការណ៍​ដ៏​រន្ធត់​នៅ​ទី​តាំង​ប្រគំតន្ត្រី​ Manchester's MEN Arena កាល​ពី​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​មុន​ ដើម្បី​ឲ្យ​ពួកគេ​បរិច្ចាគ​ថវិកា​ជួយ​ដល់​គ្រួសារ​អ្នក​ស្លាប់​ទាំង​ ២២​នាក់​ ព្រម​ទាំង​ជន​រង​គ្រោះ​ដែល​នៅ​មាន​ជីវិត​។

ក្រុម​ប្រឹក្សា​ទីក្រុង​ Manchester បាន​ថ្លែង​អំណរគុណ​ចំពោះ​តារា​ប្រុស​រូប​នេះ​ តាម​រយៈ​ Twitter នូវ​ទឺកចិត្ត​ដ៏​សប្បុរស​របស់​លោក​។ ជាមួយ​គ្នា​នេះដែរ ក៏​មាន​អ្នក​គាំទ្រ​ជា​ច្រើន​ពាន់​នាក់​ដែល​បាន​បង្ហោះ​រូប​លើ​អេក្រង់​ទូរស័ព្ទ​នូវ​ទឹកប្រាក់​ដែល​ពួកគេ​បាន​បរិច្ចាគ។

ក្រៅ​ពិី Eminem ក៏ឃើញ​មាន​ តារា​ចម្រៀង​ Justin Timberlake និង​តារា​ជា​ច្រើនទៀតក៏បាន​ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌មួយ​នេះដែរ ៕

*ចុចអាន៖

-ទើបផ្ទុះគ្រាប់បែកហើយអីចឹង Katy និង Celine ហ៊ានប្រគំតន្រ្តីទៀតអត់?

-មិន​ញញើត Ariana Grande នឹង​ត្រឡប់ទៅ Manchester កន្លែងរង​​ការ​​បំផ្ទុះ​គ្រាប់​​បែក​វិញ ធ្វើរឿង​មួយ!

-Ariana Grande បង្ហាញ​ខ្លួន​លើក​ដំបូង​ក្រោយ​ហេតុ​ការណ៍​អាក្រក់​នៅ Manchester

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ យី សុធារី