Carlos ត្រូវ​តែងតាំង​ជា​អ្នក​ចាត់ការ​ទូទៅ​ក្លឹប​អាជីព​នៅ​​អូស្ត្រាលី

  • 2017-05-31 07:34:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Roberto Carlos​ បាន​ក្លាយ​ជា​អ្នក​ចាត់ការ​ទូទៅ​ថ្មី​ក្រុម South Melbourne នៃ​ក្របខ័ណ្ឌ​ National Premier Leagues Victoria របស់​ប្រទេស​អូស្ត្រាលី។

Roberto Carlos

ការ​ទៅ​ដឹកនាំ​នៅ​ទីនោះ​ត្រូវ​អតីត​ខ្សែ​ការពារ​ឆ្វេង​​ប្រេស៊ីល​ប្ដេជ្ញា​ថា​នឹង​ជួយ​ South Melbourne ដែល​ជា​ក្លឹប​ជោគជ័យ​មួយ​នៅ​អូស្ត្រាលី​បន្ត​ភាព​ខ្លាំង​របស់​ខ្លួន​តទៅ​ទៀត។

បុរស​វ័យ​៤៤​ឆ្នាំ​​ខាង​លើ​បាន​និយាយ​ថ្ងៃ​​កាន់​តំណែង​ថា៖ "គោល​បំណង​របស់​ខ្ញុំ​មក​ទី​នេះ​គឺ​ដើម្បី​បន្ត​ភាព​ខ្លាំង​របស់​ក្រុម​។ ខ្ញុំ​ពេញចិត្ត​​អូស្ត្រាលី​ ដែល​ជា​ប្រទេស​ទំនើប​ និង​អស្ចារ្យ​ ហើយ​​សំខាន់​ជាង​គេ​គឺ​ពួក​យើ​ង​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​ក្រុម​ឡើង​ទៅ​លេង​នៅ​លីគ​កំពូល​ A-League ឲ្យ​បាន​”។

Carlos ​​ជា​កីឡាករ​ដ៏​ល្បីល្បាញ​កាល​ពី​អតីត​កាល​ធ្លាប់​លេង​នៅ​ក្លឹប​ខ្លាំង​ៗ​ជា​ច្រើន​នៅ​អឺរ៉ុប​ពិសេស​គឺ Inter Milan និង​ Real Madrid។ ជា​​ខ្សែ​ការពារ​ដែល​មាន​កម្លាំង​ជើង​ខ្លាំង​រូប​គេ​រក​គ្រាប់​បាន​រហូត​៦៥​គ្រាប់​ឲ្យ​ក្លឹប​អាជីព​ និង​១១​គ្រាប់​នៅ​ក្រុម​ជម្រើស​ជាតិ៕

ចុចអាន៖

ប្រភព៖ The Sun   ប្រែ​សម្រួល៖ វីរ័ត្ន