Turan ប្រកាស​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ​ទួរគី​ក្រោម​មូលហេតុ​កម្រ​ឃើញ​មួយ​

  • 2017-06-07 02:15:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arda Turan បាន​ប្រកាស​កាល​ពី​ម្សិលមិញ​សុំ​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​តួរគី​បន្ទាប់​ពី​ចប់​ប្រកួត​​មិត្ត​ភាព​អន្តរជាតិ​ជាមួយ​ ម៉ាសេដូនី​។

Arda Turan

ខ្សែ​ប្រយុទ្ធ​ពាក់​លេខ១០​បាន​សម្រេច​ចិត្ត​ដូច្នេះ​ក្រោយ​ប៉ះ​ទង្គិច​ជាមួយ​អ្នក​សារព័ត៌មាន​នៅ​លើ​យន្តហោះ​ពេល​ហោះ​ត្រឡប់​ពី​ម៉ាសេដូនី​ មក​ទួរគី​វិញ។ ទោះ​ជា​យ៉ាង​ណា​ Turan មិន​សោកស្ដាយ​ទេ​ចំពោះ​ជម្លោះ​វាយ​គ្នា​ជាមួយ Bilal Mese អ្នក​សារព័ត៌មាន​ Milliyet ដោយ​សារ​អ្នក​កាសែត​ម្នាក់​នោះ​បាន​សរសេរ​រិះគន់​គេ​យ៉ាង​ចាស់​ដៃ​កាល​ Euro ២០១៨​។

“ខ្ញុំ​បាន​ធ្វើ​កំហុស​មួយ​អំឡុង​ពេល​ពាក់​អាវ​ជម្រើស​ជាតិ​ ដែល​​វា​មិន​គួរ​កើត​មាន​សោះ​។ ប៉ុន្តែ​ខ្ញុំ​មិន​សោកស្ដាយ​ទេ​ ព្រោះ​ខ្ញុំ​នៅ​ចងចាំ​ពី​រឿង​អាក្រក់​ដែល​ Mese បាន​និយាយ​។ ខ្ញុំ​សម្រេច​ចិត្ត​ថា​ឈប់​ពី​ជម្រើស​ជាតិ​ត្រឹម​នេះ”។ ប្រធាន​ក្រុម​វ័យ​២៩​ឆ្នាំ​ប្រាប់​ដូច្នេះ។

Turan គឺ​ជា​ខ្សែ​ប្រយុទ្ធ​លេង​នៅ Barcelona នា​ពេល​បច្ចុប្បន្ន​ក្រោយ​ផ្ទេរ​ពី​ Atletico Madrid កាល​ពី​ឆ្នាំ​២០១៥។ នៅ​ក្រុម​ជម្រើស​ជាតិ​រូប​គេ​បង្ហាញ​ខ្លួន​បាន​ ៩៤​លើក​ និង​ស៊ុត​បាន​ ១៧គ្រាប់៕

ចុចអាន៖

ប្រភព៖ Marca   ប្រែ​សម្រួល៖ វីរ័ត្ន