យក iPhone ទៅ​ដូរ​យក S8/S8+ ​បញ្ចុះ​តម្លៃ​បាន​ ២០០ ដុល្លារ​ពី Samsung

  • 2017-06-20 02:45:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung បាន​បញ្ចេញ​យុទ្ធសាស្ត្រ​ថ្មី​ទៀត​ហើយ​ដើម្បី​បង្កើន​ចំនួន​លក់​ Galaxy S8/S8+ នៅ​ទីផ្សារ​សហរដ្ឋអាមេរិក។

យុទ្ធសាស្ត្រ​លើក​នេះ​គឺ​ការ​យក​ស្មាតហ្វូន​ដទៃ​​មក​ដូរ​យក​ Galaxy S8/S8+ នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​រាប់​រយ​ដុល្លារ។ យក​ Galaxy S7 Edge មក​ដូរ​អាច​បញ្ចុះ​តម្លៃ​បាន ៣៥០ ដុល្លារ, Galaxy S7 បញ្ចុះ​បាន​ ៣០០ ដុល្លារ និង Galaxy Note5 បញ្ចុះ​បាន​ ៣០០ ដុល្លារ ​ដូច​គ្នា។ មិន​តែ​ប៉ុណ្ណោះ​ Samsung ក៏​ទទួល​យក​ស្មាតហ្វូន​ម៉ូដែល​ខ្ពស់ៗ​​ដទៃ​ដូច​ជា iPhone និង ទូរសព្ទ Android ដទៃ​ទៀត​ដែល​អាច​បាន​ការ​បញ្ចុះ​តម្លៃ​ដល់​ ២០០ ដុល្លារ

​​​ដើម្បី​អាច​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ពេញ​លេញ​ត្រូវ​បំពេញ​តាម​លក្ខខណ្ឌ​ដូច​ខាង​ក្រោម ហើយបញ្ជាក់​ថា​យុទ្ធសាស្ត្រនេះមានតែនៅសហរដ្ឋអាមេរិកប៉ុណ្ណោះ៖

@ទូរសព្ទ​បើក​ចេញ​ធម្មតា​

@មិន​របក​ថ្នាំ ឬ ក្រពឹត​​អី​ច្រើន​ពេក

@​​អេក្រង់​មិន​បែក

@មិន​គាំង

@មិន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ

@ជា​ស្មាតហ្វូន​ Android ឬ iOS

ចុចអាន៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង