Andy Murray ​បរិច្ចាគ​ប្រាក់​ឈ្នះ​ពី​ Queen's Club ​ទៅ​ឱ្យ​ជន​រងគ្រោះ​នៅ ​Grenfell tower

  • 2017-06-20 02:56:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​វាយ​កូន​បាល់ Andy Murray ​នឹង​យក​ប្រាក់​ដែល​ទើប​តែ​ឈ្នះ​ពី​កម្មវិធី Queen's Club ​ទាំង​អស់ ​ទៅ​ជូន​ដល់​ជន​រងគ្រោះ​ក្នុង​ហេតុការណ៍​ឆេះ​អគារ​​២៤​ជាន់​ Grenfell ​នៅ​អង់គ្លេស។

កាល​ពី​សប្ដាហ៍​មុន ​មាន​ហេតុការណ៍​អគ្គិភ័យ​ដែល​ឆាបឆេះ​នៅ​ក្នុង​អគារ​ Grenfell កម្ពស់​២៤​ជាន់​នៅ​ទីក្រុង​ឡុងដ៍ ​ដែល​បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​ជា​ច្រើន​នាក់។ ​ក្រោយ​ពី​កើត​ហេតុ​នេះ​ដែរ​ មាន​បុគ្គល​ល្បី​ៗ​ជា​ច្រើន​បាន​ប្រមូល​ជា​ថវិកា ​ដើម្បី​ជួយ​ដល់​ក្រុម​គ្រួសារ ​រង​គ្រោះ​ក្នុង​ហេតុការណ៍​អាក្រក់​នេះ​ផង​ដែរ។

ក្នុង​នោះ ​កីឡាករ​វាយ​កូន​បាល់​អន្តរជាតិ Andy Murray ​ក៏​មាន​ឈ្មោះ​ក្នុង​បញ្ជី​សប្បុរសធម៌​នេះ​ដែរ ​ដោយ​រូបគេ​បាន​យក​ប្រាក់​ដែល​ឈ្នះ​ពី​ការ​ប្រកួត​ពាន​រង្វាន់ Queen's Club ​ចំនួន​ ៣៥០ ០០០​ផោន ​យក​ទៅ​ជួយ​ដែរ៕

Confederation Cup៖ ​ទោះ​មិន​ដាក់​កីឡាករ​ខ្លាំង​អាល្លឺម៉ង់​ នៅ​តែ​អាច​ស៊ី​ជើង​ឯក​អាស៊ី ​អូស្ត្រាលី

បេស្បល​ ត្រូវ​ការ​ទីលាន​កម្រិត​ស្តង់ដារ​៤​ទៀត​ឲ្យ​​មុន​ឆ្នាំ​២០២៣

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទថ្មី