Chelsea ប្រជែង​ជាមួយ Man City ចង់​បាន​ Dani Alves

  • 2017-06-20 04:49:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តោ​ខៀវ​ Chelsea ជា​ក្រុម​នៅ​អង់គ្លេស​ចុងក្រោយ​គេ​បង្អស់ ​បង្ហាញ​ការ​ចាប់​អារម្មណ៍​ចង់​ទិញ Dani Alves ពី Juventus។ យោង​តាម Skysport។

នេះ​គឺ​ជា​ការ​ចូល​ខ្លួន​របស់ Chelsea ប្រជែង​ជាមួយ Manchester City ក្នុង​ការ​ទិញ​ខ្សែ​ការពារ​ស្ដាំ​ដ៏​មាន​ឥទ្ធិពល​ ដែល​បាន​ឈ្នះ​​ពាន​ដល់​ទៅ​២​ជាមួយ Juventus ក្នុង​​រដូវ​កាល​ដំបូង​នា​ប្រទេស​អ៊ីតាលី។ ក្រៅ​ពី Alves ក្លឹប​អ្នក​មាន Chelsea ក៏​ព្យាយាម​តាម​ទិញ​ខ្សែ​ការពារ​ឆ្វេង​របស់​សេះបង្កង់ Juventus ម្នាក់​ទៀត​គឺ​កីឡាករ Alex Sandro។

ព័ត៌មាន​ចាប់​អារម្មណ៍​ Alves កើត​ឡើង​ប៉ុន្មាន​ម៉ោង បន្ទាប់​ពី Chelsea ចូលរួម​ប្រជែង​ទិញ Alex Oxlade-Chamberlain ដែល​ជា​កីឡាករ​សំខាន់​របស់​កាំភ្លើង​ធំ Arsenal។ ទាក់ទង​នឹង​រឿង Alves បើ​តាម The Guardian បាន​ចេញផ្សាយ​ថា កីឡាករ​ប្រេស៊ីល​នេះ​មាន​ចេតនា​​ចង់​ចេញ​ពី Juventus ហើយ​ចង់​ទៅ Man City ព្រោះ​នៅ​ទី​នោះ​មាន​អតីត​អ្នក​ចាត់ការ​របស់​ខ្លួន​លោក Pep Guardiola៕ ​

ចុចអាន៖​

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ