Casillas ​ភ្ញាក់ព្រើតពេល​ជួប​ Messi ក្លែងក្លាយ​

  • 2017-06-23 02:28:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Iker Casillas វីរបុរស​​ Real Madrid បាន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ពេល​ជួប​ Messi ម្ដង​ទៀត​នៅ​ក្រៅ​ទីលាន​ប្រកួត​តែ​ជួប​លើក​នេះ មិន​មែន​ Messi មែនទែន​នោះ​ទេ។

Casillas និង Messi ក្លែងក្លាយ

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​កម្មវិធី​ទូរទស្សន៍​មួយ​ Messi ​ក្លែង​ក្លាយ​មក​ពី​អ៊ីរ៉ង់​ឈ្មោះ​ Reza Parastesh បាន​លេច​មុខ​មក​ចាប់​ដៃ​ជាមួយ​អ្នក​ចាំទី​ឆ្នើម​សញ្ជាតិ​អេស្ប៉ាញ​ ដោយ​មក​ទាំង​ពាក់​អាវ​ Barcelona ធ្វើ​ឲ្យ​ Casillas ស្ទើរ​តែ​ស្រឡាំងកាំង​នឹង​មុខ​មាត់​ដូចគ្នា​បេះបិទ​របស់​គេ។

កីឡាករ​វ័យ​៣៦​ឆ្នាំ​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ Messi គឺ​ជា​ Super Star កំពូល​មួយ​រូប​ក្នុង​ពិភពលោក​ ដែល​បច្ចុប្បន្ន​មាន​កីឡាករ​តែ​ ២ ឬ៣​នាក់​ប៉ុណ្ណោះ​ដែល​ឈាន​ដល់​កម្រិត​នេះ។ "នៅ​ពេល​ដែល​ខ្ញុំ​លេង​ទល់​នឹង​ Messi ម្ដងៗ​ ខ្ញុំ​ត្រូវ​តែ​ប្រើ​ប្រាស់​សមត្ថភាព​ឲ្យ​អស់ និង​ល្អ​បំផុត​ដើម្បី​ចាប់​បាល់​របស់​គេ”។ Casillas ប្រាប់​ដូច្នេះ៕

ចុចអាន៖

ប្រភព៖ Sport English   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម