គ្រាន់តែ MV បទថ្មីរបស់ Jaonaay ចេញភ្លាម មិនដល់១យប់ផង មានអ្នកចូលទស្សនារាប់លាន

  • 2017-06-29 06:10:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​បទ​ថ្មី​របស់​ Jaonaay កូន​ប្រុស​ច្បង​របស់​តារា​សម្ដែង​ស្រី​ Pin Kejmanee កំពុង​ផ្ទុះ​ការ​គាំទ្រ​ខ្លាំង​ពេញ​បណ្ដាញ​អ៊ីនធឺណិត​ និង​មាន​អ្នកចូលទស្សនា រាប់លាននាក់​លើ YouTube ក្រោយបង្ហោះ​មិនដល់ ១ថ្ងៃស្រួលបួលផង​។

កាល​ពី​ថ្ងៃ​ទី​ ២៨​ ខែ​មិថុនា​ ម្សិលមិញ​នេះ​ បទ​ថ្មី​ដែល​មាន​ចំណងជើង​ថា​ "Khun La Chan (คนละชั้น)” បាន​ចេញ​ជា​ផ្លូវ​ការ​ហើយ ហើយអ្នក​គាំទ្រ​ជា​ច្រើន​បាន​សម្ដែងការ​ពេញ​ចិត្ត​បទ​ថ្មី​ របស់​តារា​ចម្រៀង​វ័យ​ក្មេង​រូប​នេះ​ណាស់។

ដោយសារ​សំឡេង​ដ៏​ពីរោះ​របស់​ Jaonaay អម​ជាមួយ​សាច់​ភ្លេង​ប្រភេទ R&B សម្រួល​ដោយ​ក្រុម​តន្ត្រី Room39 គឺសក្ដិសម​ខ្លាំង​នឹង​ទេសភាព​ដ៏​ស្រស់​ត្រកាល​ដែល​ក្រុម​ការងារ​ផលិត​បាន​ផ្ដិត​យក​ ហើយពិតជាអស្ចារ្យ​ ពេល​បាន​ទស្សនា​ហើយ​ អាច​រសាយ​អស់​ទុក្ខ​កង្វល់​ និង​ទទួល​បាន​អារម្មណ៍​ថ្មី​មួយ​ទៀត៕

ចុចអាន៖

ប្រភព៖ YouTube   ប្រែ​សម្រួល៖ យី សុធារី