វៀតណាម ជាប់លេខ៩៨ ថៃ លេខ៦៧ ប្រទេសល្អបំផុត សម្រាប់ធ្វើជំនួញ ឯកម្ពុជា...

  • 2017-07-05 03:37:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ប្រទេស​កម្ពុជា មាន​កំណើន​សេដ្ឋកិច្ច​ដ៏​រឹងមាំ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្ស​ចុងក្រោយ​នេះ
  • ផលិតផល​ក្នុង​ស្រុក​សរុប​បាន​កើន​ឡើង ក្នុង​អត្រា​ជា​មធ្យម​ប្រចាំ​ឆ្នាំ ជាង ៨ ភាគរយ រវាង​ចន្លោះ​ឆ្នាំ​២០០០ និង ២០១០

ប្រទេស​កម្ពុជា មាន​កំណើន​សេដ្ឋកិច្ច​ដ៏​រឹងមាំ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្ស​ចុងក្រោយ​នេះ។ ផលិតផល​ក្នុង​ស្រុក​សរុប​បាន​កើន​ឡើង ក្នុង​អត្រា​ជា​មធ្យម​ប្រចាំ​ឆ្នាំ ជាង ៨ ភាគរយ រវាង​ចន្លោះ​ឆ្នាំ​២០០០ និង ២០១០ ហើយ​យ៉ាង​ហោច​ណាស់ ៧ ភាគរយ ចាប់​តាំង​ពី​ឆ្នាំ​២០១១ មក។ មិនតែប៉ុណ្ណោះ វិស័យ​ទេសចរណ៍ កាត់ដេរ សំណង់ អចលនទ្រព្យ និង កសិកម្ម ក៏​មាន​ការ​កើន​ឡើង​ផង​ដែរ។

បើ​យោង​តាម​គេហទំព័រ Forbes ដែល​បាន​ធ្វើ​ការ​ស្ទាបស្ទង់ និង​ចាត់​ថ្នាក់ប្រទេស​ល្អ​បំផុត​សម្រាប់​ធ្វើ​ជំនួញ​ប្រចាំ​ឆ្នាំ​២០១៦ បាន​រក​ឃើញ​ថា ប្រទេស​កម្ពុជា​កំពុង​ស្ថិត​នៅ​លំដាប់​ថ្នាក់ លេខ​១២៣ ក្នុង​ចំណោម​ប្រទេស​ទាំង​១៣៩ ខណៈ​ប្រទេស​ក្បែរ​ខាង​មួយ​ចំនួន ដូចជា វៀតណាម បាន​ជាប់​លេខ​៩៨ និង ថៃ ជាប់​លេខ​៦៧។

ក្រៅ​ពី​នេះ ប្រទេស​ដែល​កំពុង​ឈរ​នៅ​លើ​កំពូល​តារាង​ទាំង​១០ មាន​ដូច​ជា ស៊ុយអែត នូវែលហ្សេឡង់ ហុងកុង អៀរឡង់ ចក្រភពអង់គ្លេស ដាណឺម៉ាក ហ្វាំងឡង់ ន័រវែស និង កាណាដា៕

សង្ខេប​ទិន្នន័យ​របស់​ប្រទេស​កម្ពុជា៖

  • ទិន្នផល​សរុប ៖ ១៧ ពាន់លានដុល្លារ
  • កំណើន​ទិន្នផល​សរុប ៖ ៧ ភាគរយ
  • កំណើន​ទិន្នផល​សរុប​ក្នុង​ម្នាក់ ៖ ១ ២០០ ដុល្លារ
  • តុល្យភាព​ពាណិជ្ជកម្ម / ទិន្នផល​សរុប ៖ -១១,៣ ភាគរយ
  • ចំនួន​ប្រជាជន ៖ ១៦ លាន​នាក់
  • បំណុល​សាធារណៈ / ទិន្នផល​សរុប ៖ ៣៤ ភាគរយ
  • ភាព​គ្មាន​ការងារ​ធ្វើ ៖ ០,៣ ភាគរយ
  • អតិផរណា ៖ ១,២ ភាគរយ

ចុចអាន៖

ប្រភព៖ Forbes   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី