ដឹង​ទេ​ ​មាន​មហា​សមុទ្រ​មួយ​ដែល​ទឹក​មិន​ប្រៃ?

  • 2017-07-24 02:31:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ដែល​ប្រិយមិត្ត​ដឹង​ហើយ​ថា​ ​សមុទ្រ​គឺ​ទឹក​ប្រៃ​ ​ប៉ុន្តែ​ប្រហែល​មិន​បាន​ច្បាស់​ទេ​ថា​កាល​ពី​ ​១០​ ​លាន​ឆ្នាំ​មុន​មាន​សមុទ្រ​មួយ​ដែល​មិន​ប្រៃ​ ​ពោល​គឺ​មហាសមុទ្រ​អាកទិច​ ​ដែល​ជា​បឹង​ទឹកសាប​ដ៏​ធំ​មួយ​ខាន់​ចែក​ដោយ​ដី​ជា​មួយ​មហា​សមុទ្រ​អាត្លង់ទិច។

ប៉ុន្តែ​ ​ព្រោះ​តែ​កត្តា​ធម្មជាតិ​ដូច​ជា​គ្រោះ​រញ្ជួយ​ដី​ ​ព្រំដែន​ដី​គោក​ដែល​ខាន់​ដាច់​រវាង​បឹង​ទឹក​សាប​អាកទិច​ ​និង​មហា​សមុទ្រ​អាត្លង់ទិច​បាន​បាក់​ស្រុត​ ​ដែល​បណ្ដាល​ឲ្យ​សារជាតិ​ប្រៃ​ហូរ​ចូល​ស្រោប​លើ​បឹង​ដ៏​ធំ​នេះ​ ​ដែល​បង្កើត​បាន​ជា​មហាសមុទ្រ​អាកទិច។

ដោយ​ឡែក​មក​ដល់​បច្ចុប្បន្ន​ ​ទោះ​ជា​មាន​ឈ្មោះ​ជា​មហាសមុទ្រ​ ​តែ​សារធាតុ​អំបិល​ក្នុង​ទឹក​របស់​អាកទិច​ ​មាន​តែ​ ​៥០​ ​ម៉ែត្រ​ពី​ផ្ទៃ​ទឹក​ប៉ុណ្ណោះ​ ​ខណៈ​ជម្រៅ​ចាប់​ពី​ជាង​ ​៥០​ ​ចុះ​ទៅ​ក្រោម​ ​គឺ​ជា​ទឹកសាប​ ​ដែល​ខាន់​ផ្ដាច់​ដោយ​បន្ទាត់​លំហូរ​សារធាតុ​កាបូន​ឌីអុកស៊ីត​កើត​ពី​បាតសមុទ្រ។

មហាសមុទ្រ​អាកទិច​ ​មាន​ទំហំ​ ​១៤,០៦​ ​លាន​គីឡូម៉ែត្រ​ការ៉េ​ ​និង​លាតសន្ធឹង​លើ​ព្រំដែន​ប្រទេស​ ​៥​ ​ដែល​មាន​ដូច​ជា​ ​សហរដ្ឋ​អាមេរិក,​ ​រុស្សី,​ ​កាណាដា,​ ​ហ្គ្រីនឡែន​ ​និង​ន័រវែស៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ sciencenewsforstudents.org   ប្រែសម្រួល ​៖ ប៊ុន ធឿន

អត្ថបទពេញនិយម