ធារី ​ចូល​អគ្គិសនី​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង ​ត្រឹម​ចប់​រដូវ​កាល​នេះ

  • 2017-07-26 01:42:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​មិន​មាន​ក្លឹប​លេង​មួយ​រយៈ​មក​នេះ ​ខ្សែ​បម្រើ​ជម្រើស​ជាតិ​កម្ពុជា ធារី ចន្ថាប៊ីន ​បាន​រក​ឃើញ​ក្លឹប​ដើម្បី​បាន​ចូល​លេង​ជា​ថ្មី​វិញ​ហើយ​គឺ​ជាមួយ​អគ្គិសនី ​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​ត្រឹម​ចប់​រដូវ​កាល​នេះ។

ខណៈ​ដែល​ការ​នាំ​យក​ ធារី ​មក​នេះ​ដែរ គឺ​ជា​កំណត់ត្រា​ថ្មី​មួយ​ហើយ​សម្រាប់​ក្រុម​អគ្គិសនី ពោល​គឺ​មាន​កីឡាករ​ម្នាក់​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​ត្បិត​ខ្លួន​ជា​ក្លឹប​ទើប​តែ​បង្កើត​ថ្មី​ថ្មោង​ក៏​ដោយ។ ធារី ​ក្រោយ​ពី​ចាកចេញ​ពី​ភ្នំពេញ​ក្រោន ​ទៅ​លេង​ឱ្យ​ក្លឹបKrabi ប្រទេស​ថៃ​ក្នុង​លីគ​លំដាប់​ទី​២ ប៉ុន្តែ​ហាក់​មិន​ជោគជ័យ​ឡើយ ពោល​គឺ​ត្រូវ​គេ​កាត់​ឈ្មោះ​ចេញ​ក្នុង​ការ​ប្រកួត​ជើង​ទី​២​រដូវ​កាល​នេះ៕

ចុចអានអត្ថបទបន្ដ៖

លីគ​កំពូល​កម្ពុជា​វិល​មក​វិញ​ហើយ ​ចុង​​សប្ដាហ៍​នេះសុទ្ធតែក្រុមខ្លាំងៗប៉ះគ្នា

គ្រូ​ជម្រើស​ជាតិ ៖ ក្នុង​ក្រុម U23 ពលរដ្ឋ មាន​​បច្ចេកទេស​ច្រើន​ជាង​គេ

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម