ឡុង សុភី ​​​ទម្លាយ​ថា យប់​មិញ​បន្ធូរ​ដៃ​ឲ្យ​ដៃ​គូ​ខ្លះ​ៗ

  • 2017-08-07 02:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​លេង​ជង្គង់​ ឡុង សុភី ​​ទម្លាយ​ថា កាល​​ពី​យប់​មិញ​នេះ​​​បាន​បន្ធូរ​ដៃ​ខ្លះ​ៗ ឲ្យ​ដៃ​គូ​​ថៃ Lor Lek ​ក្នុង​ការ​ប្រកួត​​ជំនួប​មិត្ត​ភាព​កម្ពុជា​ថៃ​នៅ​សង្វៀន PNN កម្មវិធី​សមរភូមិ​អ្នក​ប្រយុទ្ធ​ភេសជ្ជៈ​គោ​ជល់។

ឡុង សុភី (ក្រហម)

អ្នក​លេង​ជង្គង់ ឡុង សុភី បាន​ឲ្យ​ដឹង​ថា ដោយ​មើល​ឃើញ​ពី​កម្រិត​សមត្ថភាព​ដៃ​គូ​មាន​ភាព​ខ្សោយ​ជាង​ខ្លួន​នា ចុង​ទឹក​ទី​៤ ខ្លួន​បាន​ទម្លាក់​ដៃ​ឲ្យ​កីឡាករ​ថៃ​រូប​នេះ​បាន​តដៃ​វិញ​​ខ្លះៗ ដើម្បី​អាច​ឲ្យ​ការ​ប្រកួត​មាន​ភាព​ល្អ​មើល​ឡើង​វិញ។ មែន​ទែន​ទៅ​ សុភី យល់​ថា ​ដៃគូ​ថៃ​យប់​មិញ​​នៅ​ស្ទើរ​បទ​ពិសោធ​ ដែល​ធ្វើឲ្យ​​​គេ​អាច​​ដឹង​ចំណុច​ខ្សោយ​​ និង​អាច​យក​ឈ្នះ​​​​ដោយ​ងាយ។

​កីឡាករ​រូប​នេះ​បន្ថែម​ថា ការ​ប្រកួត​គឺ​​រូប​គេ​តែង​មាន​មនោសញ្ចេតនា ទើប​រាង​បន្ធូរ​ដៃ​​ឲ្យ​ដៃ​គូ​ខ្លះ។ ទោះ​ជា​យ៉ាង​ណា​ សុភី សំណូមពរ​ឲ្យ​អ្នក​គាំទ្រ​វិស័យ​ប្រដាល់​មេត្តា​កុំ​មើល​​រូប​គេ​ក្នុង​ផ្លូវ​អាក្រក់​​​ទោះ​​មិន​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់។

​​ការ​ប្រកួត​យប់​មិញ​ ឡុង សុភី ​ឈ្នះ​ Lor Lek ដោយ​ពិន្ទុ។ ​​​​ប្រកួត​នេះ​​គឺ​ជា​​ប្រកួត​ដំបូង​ក្រោយ​ ឡុង សុភី ត្រឡប់​ពី​​ចូល​រួម​ប្រកួត​ក្នុង​​​​កម្មវិធី Thai Fight កាល​ពី​​ពី​ថ្ងៃ​ទី​១៥ ខែ​​កក្កដា ​ឆ្នាំ​២០១៧៕ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម