រឿងរ៉ាវសាមញ្ញៗ តែបើធ្វើបាន នឹងក្លាយជាបុរសទាក់ទាញបំផុត
- អង្គារ, 8 សីហា 2017 00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងរ៉ាវសាមញ្ញៗ តែបើធ្វើបាន នឹងក្លាយជាបុរសទាក់ទាញបំផុត
ចន្លោះមិនឃើញ
បុរសភាគច្រើន ចង់ឲ្យនារីគ្រប់រូបចូលចិត្ត ប៉ុន្តែតែងគិតថាពិបាក ព្រោះមិនដឹងធ្វើយ៉ាងណា។ តាមពិត បុរសដែលទាក់ទាញបំផុត មិនមែនជាអ្នកមានទ្រព្យឡូយឆាយ រូបរាងសង្ហានោះទេ គឺគេជាមនុស្សមានសកម្មភាពសាមញ្ញមួយចំនួន ត្រូវចិត្តនារី។
ស្លៀកពាក់រៀបរយ៖ មនុស្សស្រីចូលចិត្តបុរសដែលស្លៀកពាក់ស្អាតបាតបំផុត មិនមែនស្អាតដោយសារសំលៀកបំពាក់ថ្លៃ ទៅណាមកណា ពាក់អាវធំក្រវាត់កទេ គឺស្លៀកពាក់បែបមានរបៀបរៀបរយ។ កម្រណាស់ បុរសដែលពាក់អាវភ្លឺរលោងព្រោះការអ៊ុតជាប្រចាំ តែបើមានមែននោះ ប្រាកដជាទាក់ទាញភ្នែកនារីមិនបាន។
ញញឹមដាក់គេគ្រប់គ្នា៖ សម្រាប់អ្នកមានសង្សារ អាចថាមានបញ្ហាបន្តិច នៅពេលរួសរាយញញឹមញញែមដាក់គេបែបនេះ ព្រោះអាចកើតជាការអន់ចិត្ត ប្រច័ណ្ឌ។ តែធម្មតាទេ ការញញឹមរួសរាយស្រស់ស្រាយជាប្រចាំ នឹងធ្វើឲ្យបុរសទាំងឡាយក្លាយជាមនុស្សទាក់ទាញបំផុត។
កុំតឹងតែងពេក៖ មនុស្សប្រុសត្រូវតែច្បាស់ការណ៍ ហើយមានទំនួលខុសត្រូវខ្ពស់ ប៉ុន្តែមិនមែនចេះតែធ្វើចរិតដូចគល់ឈើរហូតនោះទេ។ ការនិយាយលេងសើច នាំឲ្យកើតជាភាពសប្បាយរីករាយ គឺជាចំណូលចិត្តរបស់មនុស្សស្រី។ បើមើលរឿងកំប្លែងមួយចប់ ហើយគ្មានសើចអីបន្តិច កុំថាមានគេចង់ក្បែរនោះ។
កុំស៊ីអារម្មណ៍ពេក៖ សាកគិតមើលថា ពេលគេរៀបរាប់ត្អូញត្អែរច្រើន យើងចូលចិត្តស្ដាប់គេអត់? កុំថាឡើយមនុស្សប្រុស ទោះមនុស្សស្រីដែលចូលចិត្តស៊ីអារម្មណ៍ច្រើន ក៏គ្មានអ្នកចូលចិត្តដែរ។ រឿងរ៉ាវតូចៗ ដូចជាបែកកង់ម៉ូតូ ដូរថ្មីទៅ កុំបង្ហោះប្រាប់គេថា ស៊យខ្លាំង អីនោះ។ ចាំមានរឿងវិបត្តិធំដុំណាមួយ ចាំស្វែងរកការប្រឹក្សា។
កុំនិយាយរឿងការងារ៖ ត្រូវចាំថា អ្វីដែលមនុស្សស្រីចូលចិត្តនិយាយបំផុត គឺរឿងការងារនាង តែអ្វីដែលនាងមិនចង់ឮបំផុត គឺការងាររបស់អ្នក។ បើនិយាយ គួរនិយាយពីរឿងផ្សេង ចៀសវាងយកការងារអ្នកមកបង្កើតជាសាច់រឿង សម្រាប់នាងស្ដាប់ ប្រហែលជានាងមិននៅជាមួយយូរឡើយ។
កុំនិយាយបញ្ហាគ្រួសារ៖ បើទាក់ទងគ្នាយូរហើយ រួចនិយាយពីគ្រួសារ ឬអាពាហ៍ពិពាហ៍ មិនជាបញ្ហាអីទេ។ តែបើទើបទាក់ទងគេ រួចទៅរៀបរាប់រឿងគ្រួសារ ដូចជាគួរឲ្យធុញទ្រាន់ពេកហើយ ព្រោះនាងនឹងគិតថាអ្នកមានបញ្ហាស្មុគស្មាញច្រើនក្នុងចិត្ត បែរមិនអាណិត ទៅជារត់ចោលបាត់ក៏មាន។
ហាត់ប្រាណយករាងស្អាត៖ តែមិនមែនហាត់យកសាច់ដុំ៖ រូបរាងសង្ហា គឺជាអ្វីដែលមនុស្សគ្រប់រូបចង់បានបំផុត ប៉ុន្តែអ្នកខ្លះហាត់លើសធម្មតា រហូតមានសាច់ដុំធំជ្រុល ក៏អាចធ្វើឲ្យនារីមួយចំនួនមិនចូលចិត្តដែរ។ គួរហាត់ល្មមល្មម ត្រឹមមានរាងស្អាត នឹងធ្វើឲ្យអ្នកក្លាយជាមនុស្សទាក់ទាញ។
កុំញាំច្រើនជ្រុល៖ ហើយកុំផឹកលើសកម្រិត៖ នារីគ្រប់រូបតែងនិយាយថា មិនចូលចិត្តអ្នកផឹកគ្រឿងស្រវឹង តែបើមិនចេះផឹកសោះ នាងអាចគិតថាមិនមែនជាបុរសពិតទៅវិញ។ អាចផឹកត្រឹមកម្រិតណាមួយ ដែលមិននាំហានិភ័យដល់ខ្លួនជារឿងដ៏ត្រឹមត្រូវបំផុត ហើយនារីក៏ចូលចិត្តបុរសបែបនោះដែរ។ ចំណែកការញាំវិញ គួរកុំលោភលន់ហួសប្រមាណ តាមការឃ្លាន។
មានក្លិនខ្លួនឈ្ងុយឈ្ងប់ជានិច្ច៖ ចង់ក្លាយជាបុរសដែលមានភាពទាក់ទាញ ត្រូវគិតពីក្លិនខ្លួនឲ្យបានល្អ។ អ្នកខ្លះមិនទាន់បានចាប់ផ្ដើមសន្ទនាផង ស្រាប់តែគេទៅឆ្ងាយបាត់ នោះហើយជាគុណវិបត្តិមួយសម្រាប់ខ្លួនឯង។ កុំថាឡើយអ្នកដទៃ សូម្បីខ្លួនឯងក៏ឈឺក្បាលដោយសារក្លិនខ្លួនមិនល្អដែរពេលខ្លះ៕
ចុចអានអត្ថបទ៖