កសិដ្ឋានថាមពល​សូឡារាងខ្លាឃ្មុំយក្ស បើកដំណើរ​ការ​ហើយ ឃើញ​គួរឲ្យស្ងើច

  • 2017-08-17 08:18:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កសិដ្ឋាន​ផលិត​ថាមពល​ព្រះ​អាទិត្យ ឬ​សូឡា​​រូប​រាង​ជា​ខ្លាឃ្មុំ​ផេនដា​យក្ស​ ​បាន​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ហើយ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​ថ្មី​ៗ​​នេះ ដោយ​ទទួល​បាន​ការ​សាទរ​ពី​ពល​រដ្ឋ​យ៉ាង​ច្រើន​។

កសិដ្ឋាន​រាង​ដូច​ខ្លា​ឃ្មុំ​ផេនដា​ខាងលើ​ ស្ថិត​នៅ​លើ​ផ្ទៃដី ២៤៨​អា នៃ​ស្រុក Datong ខេត្ត​សានស៊ី ​ប្រទេស​ចិន ​នឹង​មាន​សមត្ថភាព​អាច​ផលិត​បាន​ថាមពល ១០០​មេហ្កាវ៉ាត់ ក្រោយ​ភ្ជាប់​រួច​រាល់។ ​កសិដ្ឋាន​នេះ​ត្រូវ​គេ​រំពឹង​ថា នឹង​អាច​កាត់​បន្ថយ​ការ​បញ្ចេញ​ចោល​កាបូន​ទៅ​ក្នុង​បរិយាកាស​បាន​ជាង ២,៧៤​លាន​តោន​នៅ​រយៈពេល ២៥​ឆ្នាំ​ទៅ​មុខ​។

កសិដ្ឋាន​ថាមពល​សូឡា សាង​សង់​ឡើង​ដោយ​ក្រុម​ហ៊ុន Panda Green Energy ​ដោយ​ទទួល​បាន​ការ​ជួយ​ជ្រោមជ្រែង​ពី​មូលនិធិ​អភិវឌ្ឍ​របស់​អង្គការ​សហប្រជាជាតិ (UNDP)។ គោល​បំណង​របស់​កសិដ្ឋាន គឺ​បំផុស​បំផុល​គំនិត​ដោយ​រំពឹង​ថា​ អាច​អប់​រំ​ក្មេង​ជំនាន់​ក្រោយ​ អំពី​ការ​ប្រើ​ប្រាស់​ថាមពល​ឲ្យ​មាន​និរន្តរភាព។

នៅ​រយៈពេល​ ៥​ឆ្នាំ​ខាង​មុខ ក្រុម​ហ៊ុន Panda Green Energy គ្រោង​សាង​សង់​កសិដ្ឋាន​ឲ្យ​បាន​ជាង ២០០​ទៀត​​នៅ​ទូទាំង​ប្រទេស​ចិន រាង​ខ្លា​ឃ្មុំ​ផេនដា​​បែប​នេះ​ទៀត៕

ចុចអាន៖

ប្រភព៖ Shanghaiist   ប្រែ​សម្រួល៖ ឡេង ភារុណ