បើកបង្ហាញប្រវត្តិបេក្ខនារី Miss Grand 2017 ក្នុង​តំបន់​អាស៊ាន!

  • 2017-08-21 23:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រកួត​ប្រជែង​ស្រី​ស្អាត​ និង​ឆ្លាត​ Miss Grand International ជា​កម្មវិធី​ប្រកួត​ប្រជែង​មួយ​ដ៏​ធំ​ប្រចាំ​ឆ្នាំ។ ក្នុង​ឆ្នាំ​ថ្មី​នេះ​ មាន​ស្រីស្អាត​ជា​ច្រើន​ចូល​រួម​ប្រកួត​ ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ និង​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ចូលរួម​ប្រកួត​ ព្រម​ជាមួយ​រូប​សម្រស់​ស្រស់​ស្អាត​មិន​ចាញ់​គ្នា​ទេ។ ថ្ងៃ​នេះ​ Sabay នឹង​លើក​យក​នារី​មាន​សម្រស់​ស្រស់​ស្អាត​ទាំង​នោះ​ មក​ជម្រាប​ជូន​នូវ​ជីវប្រវត្តិ​ត្រួសៗ​របស់​ពួកគេ។ សូម​ទស្សនា​ដូច​ខាងក្រោម៖

១. កញ្ញា​ ខ្លឹម ស្រីគា (Khloem Sreykea) - Miss Grand ប្រទេស​កម្ពុជា​ ឆ្នាំ​ ២០១៧

ខ្លឹម ស្រីគា មានអាយុ​ ១៨​ឆ្នាំ​ កម្ពស់​ ១៧៣​ សង់ទីម៉ែត្រ ទម្ងន់​ ៥៥​គីឡូក្រាម។ ស្រីស្អាត​ម្ចាស់​តំណែង​ Miss Grand Cambodia ប្រចាំ​ឆ្នាំ​ ២០១៧​ មក​ពី​រាជធានី​រូប​នេះ​ ជា​សិស្ស​ថ្នាក់​ទី​ ១១​ សិក្សា​នៅ​វិទ្យាល័យ​ ហ៊ុនសែន​ ប៊ុនរ៉ានី​វត្តភ្នំ។

២. កញ្ញា​ Nguyen Tran Huyen My - Miss Grand ប្រទេស​វៀតណាម​ ឆ្នាំ​ ២០១៧

Nguyen Tran Huyen My មាន​អាយុ​ ២២​ឆ្នាំ​ កម្ពស់​ ១៧៤​សង់ទីម៉ែត្រ ទម្ងន់​ ៥៤​គីឡូ​ក្រាម។ នាង​ ធ្លាប់​ទទួល​ជ័យ​ជម្នះ​ នារី​ថត​រូប​ស្អាត​ជាង​គេ​ ប្រចាំ​កម្មវិធី​ Asian Model Contest ឆ្នាំ​ ២០១១​ ដែល​ធ្វើ​ឡើង​ក្នុង​ប្រទេស​ចិន។

៣. កញ្ញា​ Pemika Pamela Pansinetti - Miss Grand ប្រទេស​ថៃ​ ឆ្នាំ​ ២០១៧

Pemika Pamela Pansinetti មានអាយុ​ ២៣ឆ្នាំ​ កម្ពស់​ ១៧៥​សង់ទីម៉ែត្រ​ ទម្ងន់​ ៥២​គីឡូក្រាម។ នាង ជា​ម្ចាស់​តំណែង​ "Miss Grand Thailand 2017” ដែល​មក​ពី​ខេត្ត​ Krabi។ ម្ចាស់​មកុដ​បវរកញ្ញា​ឆ្នាំ​២០១៧​ តម្លៃ​ជាង​១ ២០០ ០០​បាត​ (ប្រមាណ​ ៣៥ ១៨០ ដុល្លារ) រូប​នេះ​ បាន​ទទួល​រង្វាន់​ជា​ច្រើន​ដូចជា​ ផ្ទះ​ ដី​ រួម​ទាំង​ឡាន​ទំនើប​ ១​គ្រឿង​ និង​រង្វាន់​ជា​ច្រើន​ទៀត​សរុបជាង ៦​លានបាត។

៤. កញ្ញា​ Shwe Eain Si - Miss Grand ប្រទេស​មីយ៉ាន់មា​ ឆ្នាំ​ ២០១៧

Shwe Eain Si មាន​អាយុ​ ១៩​ឆ្នាំ​ កម្ពស់​ ១៧៤សង់ទីម៉ែត្រ​ ទម្ងន់​ ៥៦​គីឡូក្រាម។ នាង​ជា​តារា​សម្ដែង​ និង​តារា​ម៉ូដែល​ម្នាក់​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ហើយ​មហិច្ឆតា​ថ្ងៃ​អនាគត​គឺ​ ចង់​ក្លាយ​ជា​តារា​ម៉ូដែល​ដ៏​ជោគជ័យ​ និង​បវរកញ្ញា​ដ៏​ល្បី។

៥. កញ្ញា​ Chinnaly Norasing - Miss Grand ប្រទេស​ឡាវ ឆ្នាំ​ ២០១៧

Chinnaly Norasing មាន​អាយុ​ ១៨​ឆ្នាំ​ កម្ពស់​ ១៧៣សង់ទីម៉ែត្រ​។ នាងបាន​បញ្ចប់​ការ​សិក្សា​ពី​សាលា​ Kiettisack International School ហើយ​អំឡុង​ពេល​សិក្សា​ នាង​ក៏​បាន​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​ចំណេះ​ពី​ ASEAN ផង​ដែរ​កាល​ពី​ឆ្នាំ​ ២០១៦ ជាពិសេស​ ស្រី​ស្អាត​រូប​នេះ​ក៏​ជា​សមាជិក​ម្នាក់​ក្នុង​ក្រុម​បាល់ទះ​របស់​សាលា​ទៀត​ផង។

៦. កញ្ញា​ Dea Goesti Rizkita - Miss Grand ប្រទេស​ឥណ្ឌូណេស៊ី​ ឆ្នាំ​ ២០១៧

Dea Goesti Rizkita មាន​អាយុ​ ២៤​ឆ្នាំ​ កម្ពស់​ ១៧២សង់ទីម៉ែត្រ​ ទម្ងន់​ ៥២​គីឡូក្រាម។ នាង​បាន​សិក្សា​នៅ​សកលវិទ្យាល័យ​ Soegijapranata Catholic University។ មហិច្ឆតា​ទៅ​ថ្ងៃ​អនាគត​ គឺ​រស់​នៅ​ប្រកប​ដោយ​ភាព​វៃឆ្លាត​ និង​មាន​គុណភាព​ក្នុង​ជីវិត​ នៅ​វ័យ​ក្មេង។

៧. កញ្ញា​ Elizabeth Clenci - Miss Grand ប្រទេស​ហ្វីលីពីន ឆ្នាំ​ ២០១៧

Elizabeth Clenci មាន​អាយុ​ ២៦​ឆ្នាំ​ គឺជា​ស្រី​ស្អាត​ម្ចាស់​មកុដ​ “Miss Grand Philipine 2017” ដែល​មក​ពី​ទីក្រុង​ Mandaue ប្រទេស​ហ្វីលីពីន។ នាង​ធំ​ដឹង​ក្ដី​ឡើង​ក្នុង​ប្រទេស​អូស្ត្រាលី​ ប៉ុន្តែ​ក្រោយ​មក​គ្រួសារ​របស់​នាង​ ក៏​បាន​ផ្លាស់​មក​រស់​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​វិញ។ ចំណង់ចំណូល​ចិត្ត​របស់​ Elizabeth គឺ​ហែល​ទឹក​ អាន​សៀវភៅ និង​ធ្វើ​លំហាត់​ប្រាណ។

ព្រឹត្តិការណ៍​ដ៏​ធំ​ក្នុង​ឆ្នាំ​ ២០១៧​ នេះ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ប្រទេស​វៀតណាម ខែ​តុលា​ខាងមុខ​នេះ ហើយ​ចង់​ដឹង​ថា​តើ​ស្រី​ស្អាត​ប្រទេស​ណា ជា​ម្ចាស់​មកុដ​ប្រចាំ​ឆ្នាំ​នេះ​ជា​អ្នក​ណា​សូម​រង់ចាំ​តាមដាន​ទាំង​អស់​គ្នា៕

ចុចអាន៖

អត្ថបទ៖ យី សុធារី

អត្ថបទពេញនិយម