"The Six" ខ្សែ​ភាព​យន្ត​ថ្មី រៀប​រាប់​ពី​នា​វឹក​ចិន​ទាំង​ ៦ ​រូប​ដែល​រួច​ជី​វិត​ពី​ការ​លិច​កប៉ាល់ Titanic

  • 2017-08-22 12:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាព​យន្ត​ Titanic​ ថ្មី​នេះ​នឹង​ឆ្លុះ​បញ្ចាំង​ពី​ជោគ​វាសនា​របស់​នាវិក​ចិន​ទាំង​៦​រូប​ដែល​រស់​រាន​មាន​ជីវិត​ពី​ហេតុ​ការណ៍​លិច​នាវា​កាល​ពី​ឆ្នាំ​ 1912។

ភាព​យន្ត​ "The Six" ​នឹង​ត្រូវ​បញ្ចាំង​ឆ្នាំ​ក្រោយ​ដែល​ដឹក​នាំ​ថត​ដោយ​ផលិត​ករ​អា​មេរិក​លោក​ Steven Schwankert ។ លោក​ Steven ​និយាយ​ថា​ ការ​លិច​នា​វា​យក្ស​ Titanic ​មិន​មែន​ជា​រឿង​រ៉ាវ​កើត​ឡើង​នៅ​អឺរ៉ុប​ប៉ុណ្ណោះ​ទេ​ តែ​កើត​ឡើង​សម្រាប់​ពិភព​លោក​ទាំងមូល​។ ហើយ​ឥឡូវ​នេះ​វា​ជា​សាច់​រឿង​ថ្មី​រៀប​រាប់​ពី​ជន​ជាតិ​ចិន​ទាំង​ ៦​រូប​ដែល​មាន​ជីវិត​ក្រោយ​ការ​លិច​នា​វា​។

យោង​តាម​ Encyclopedia Titanica ​វេប​សាយ​បណ្តុំ​ព័ត៌​មាន​នា​វា​ Titanic ​ឱ្យ​ដឹង​ថា​ នា​វិក​ចិន​ទាំង​ ៨ ​រូប​មក​ពី​ខេត្ត​ Guangdong ​និង​ក្រុង​ហុង​កុង​រួម​មាន​ឈ្មោះ​ Ali Lam, Len Lam, Lee Bing, Fang Lang, Chang Chip, Choong Foo ​និង​ Ling Hee តែ​ Len Lam ​និង​ Ling Hee ​បាត់​បង់​ជីវិត​ក្នុង​ហេតុ​ការណ៍​​នោះ​ រីឯ​​មនុស្ស​ ៦​ នាក់​ផ្សេង​ទៀត​រស់​រាន​មាន​ជីវិត​។

រំឮក​ថា​ ខ្សែ​ភាព​យន្ត​ Titanic ត្រូវ​បាន​ថត​ដំបូង​គេ​ដោយ​ផលិត​ករ​កា​ណា​ដា​លោក​ James Cameron ​នៅ​ឆ្នាំ​ ១៩៩៧ ហើយ​មាន​ការ​ចាប់​អារម្មណ៍​ពី​ជន​ជាតិ​ចិន​យ៉ាង​ខ្លាំង​ ខណៈ​បច្ចុប្បន្ន​ប្រទេស​ចិន​កំពុង​ផលិត​នា​វា​ Titanic ទី​២​ដែល​នឹង​រួច​រាល់​នៅ​ដើម​ឆ្នាំ​ ២០១៩​៕

ចុច​អាន​អត្ថបទ៖

ប្រភព៖ Chinadaily   ប្រែ​សម្រួល៖ សិ​រី​បុទ្រ