Katy Perry ឆ្លើយ​តប​រឿង​ចាប់​ផ្ដើម​ទាក់​ទង​ Orlando Bloom ម្ដង​ទៀត!

  • 2017-08-22 11:10:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​វ័យ​ ៣២​ឆ្នាំ Katy Perry បាន​បង្ហើប​រឿង​រ៉ាវ​ពាក់ព័ន្ធ​នឹង​ពាក្យ​ចចាមអារ៉ាម​ថា​នាង​ចាប់​ផ្ដើម​ទាក់​ទង​ជាមួយ Orlando Bloom វិញ​​ បន្ទាប់​ពី​ត្រូវ​គេ​ប្រទះ​ឃើញ​នាង​និង​តារា​រូប​នេះ​ចូល​រួម​កម្មវិធី​ប្រគំ​តន្ត្រី​របស់​ Ed Sheeran ជាមួយ​គ្នា​កាល​ពី​យប់​ថ្ងៃ​ច័ន្ទ។

នាង​បាន​និយាយ​​ប្រាប់​កម្មវិធី The Morning Mashup ថា៖ "ជា​ធម្មតា​ទេ ខ្ញុំ​គិត​ថា​មនុស្ស​ពេល​ខ្លះ​ចូល​ហើយ​ពេល​ខ្លះ​ក៏​ចេញ​ពី​ជីវិត​យើង​ដែរ"។ នាង​បាន​បន្ត​ទៀត​ថា វា​ពិត​ជា​ងាយ​ស្រួល​ដើម្បី​រក្សា​មនុស្ស​ដែល​អ្នក​ស្រលាញ់​ជុំវិញ​ខ្លួន ពេល​អ្នក​ចាស់​ទៅ អ្នក​នឹង​មិន​ប្រកាន់​ច្រើន​ទេ។ ហើយ​ម្យ៉ាង​ទៀត​នាង​ក៏​ត្រូវ​បន្ត​តន្ត្រី​ទេសចរណ៍​អស់​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ​ទៀត​ផង​ដែរ។

បើ​តាម​ប្រភព​មួយ​ប្រាប់​ទស្សនាវដ្ដី PEOPLE បាន​ឲ្យ​ដឹង​ថា​អ្នក​ទាំង​ពីរ​នៅ​តែ​មាន​ទំនាក់​ទំនង​​បន្ទាប់​ពី​បែក​គ្នា កាល​ពី​ខែ​កុម្ភៈ។ ពួក​គេ​បញ្ចប់​ទំនាក់​ទំនង​ហើយ​ក្លាយ​ជា​មិត្ត​ទៅ​វិញ​ទៅមក ហើយ​សម្រាប់​ពេល​នេះ​ក៏​នៅ​បន្ត​លក្ខណៈ​ជា​មិត្ត​ផង​ដែរ។

​ក៏​ប៉ុន្តែ​ក៏​មាន​ប្រភព​មួយ​បាន​បញ្ជាក់​ដែរ​ថា អ្នក​ទាំង​ពីរ​ធ្លាប់​មាន​ប្រវត្តិ​ចង់​ទាក់​ទង​គ្នា​ម្ដង​ទៀត​ប៉ុន្តែ​មិន​អាច​ទៅ​រួច​ ដូច្នេះ​ហើយ​ទើប​គេ​ទាក់​ទង​គ្នា​គ្រាន់​តែ​ជា​មិត្តភ័ក្ដិ។

មួយ​វិញ​ទៀត​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិល​មិញ​នេះ​ដែរ Katy បាន​និយាយ​ថា​ចង់​ឲ្យ​ជម្លោះ​រវាង​នាង​និង Taylor Swift បញ្ចប់​ត្រឹម​នេះ​ចុះ។

Katy Perry នឹង​ចាប់​ផ្ដើម​តន្ត្រី​ទេសចរណ៍​នាង​នៅ​ថ្ងៃ​ទី​១៩​ខែ​កញ្ញា​នេះ​ នៅ​ទីក្រុង​ Montreal ប្រទេស​កាណាដា ខណៈ​ដែល​ថ្ងៃ​ទី២៧​សប្ដាហ៍​នេះ​នាង​នឹង​ធ្វើ​ជា​ពិធី​ករ​កម្មវិធី MTV's 2017 VMAs៕

ចុច​អាន​អត្ថបទ៖

ប្រភព៖ people.cn   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម