ផាន់ គ្រាន់ រំពឹងឈ្នះខ្សែក្រវាត់បានប្រាក់៦ពាន់ដុល្លារធ្វើផ្ទះជូនម្ដាយ
- 2017-08-31 04:03:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផាន់ គ្រាន់ រំពឹងឈ្នះខ្សែក្រវាត់បានប្រាក់៦ពាន់ដុល្លារធ្វើផ្ទះជូនម្ដាយ
ចន្លោះមិនឃើញ
អ្នកប្រដាល់ដែលទើបរើបកេរ្តិ៍ឈ្មោះឡើងវិញ ផាន់ គ្រាន់ រំពឹងថានឹងឈ្នះប្រាក់រង្វាន់៦០០០ដុល្លារ នៅវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់គូបូតា រដូវការនេះដើម្បីយកទៅធ្វើផ្ទះជូនម្ដាយឯខេត្តព្រៃវែង។
កីឡាករ ផាន់ គ្រាន់ បានឲ្យដឹងថា បច្ចុប្បន្ននេះអ្នកផ្ទះរបស់ខ្លួនដែលនៅឯខេត្តព្រៃវែងនោះ ចាស់ទ្រុឌទ្រោម ស្ទើរតែរំលំដួលទៅហើយ ដូច្នេះប្រសិនបើឈ្នះការប្រកួតវគ្គផ្ដាច់ខ្សែក្រវាត់គូបូតារបស់សង្វៀនបាយ័ននេះ គេនឹងយកលុយរង្វាន់ទៅធ្វើផ្ទះជូនម្ដាយតែងម្ដង។
ដោយមានក្ដីរំពឹងបែបនេះអ្នកប្រដាល់ខាងលើប្ដេជ្ញាចិត្ត នឹងខំប្រឹងប្រែងឲ្យខ្លាំងដូចជាបង្កើនការហ្វឹកហាត់ទ្វេដង ហើយរកបច្ចេកទេសផ្សេងៗដើម្បីផ្ដួលដៃគូឲ្យយកជ័យជម្នះ។ សម្រាប់ការប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រនេះដែរ ផាន់ គ្រាន់ សង្ឃឹមឈ្នះ៨៥% បើទោះជាដៃគូល្អដៃ និងជើងក៏ដោយ ប៉ុន្តែគេជឿជាក់លើខ្លួនឯង ហើយណាមួយចង់បំពេញក្ដីបំណងផងដែរ។
កីឡាករ ផាន់ គ្រាន់ ជាកូនសិស្សលោកគ្រូ ណង រិទ្ធ កាលពីប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រគេយកឈ្នះពិន្ទុ ចាន់ ប៊ុនលាភ។ ចំពោះការប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រប៉ះជើងខ្លាំងរូបនេះ នឹងត្រូវប្រឈមជាមួយកីឡាករ សៀង ស្រឿន នៅថ្ងៃទី៨ ខែកញ្ញា ២០១៧ ហើយប្រាក់រង្វាន់សម្រាប់ជើងឯក ៦០០០ដុល្លារ ខណៈលេខ២ ទទួលបាន ៣០០០ដុល្លារផងដែរ៕