ជម្រុះ World Cup៖ អាល្លឺម៉ង់ ស៊ី​ឆេក​២-១ ឯ​អង់គ្លេស​ឈ្នះ​ក្រៅ​ដី​ ៤-០

  • 2017-09-02 01:58:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​បាន​បន្ត​ឈរ​នៅ​កំពូល​តារាង​ពូល C ក្នុង​វគ្គ​ជម្រុះ World Cup ទៅ​ប្រទេស​រុស្សី​ឆ្នាំ​២០១៨ ក្រោយ​យក​ឈ្នះ​ម្ចាស់​ផ្ទះ​​​សាធារណរដ្ឋឆេក​ ២-១​ កាល​ពី​យប់មិញ ខណៈ​អង់គ្លេស​ឈ្នះ​​ប្រទេស​ ម៉ាល់តា​ ៤-០។

Timo Werner និង Mats Hummels ​ជា​អ្នក​រក​គ្រាប់​ជោគជ័យ​ឲ្យ​ឥន្ទ្រី​ដែក​នៅ​នាទី​ទី ៤​និង​៨៨ ស្របពេល​ម្ចាស់​ផ្ទះ​អាច​រក​បាន​១​ផង​ដែរ​នៅ​នាទី​៧៨ ដោយ​កីឡាករ​ Vladimir Darida។ ងាក​ទៅ​កាន់​ពូល​ F វិញ អង់គ្លេស​បាន​បំបាក់​ប្រទេស​ខ្សោយ ម៉ាល់តា​ ៤-០ ក្នុង​នោះ Harry Kane ធ្វើ​បាន​២​គ្រាប់​ម្នាក់​ឯង ខណពៈ Ryan Bertrand និង Danny Welbeck សម្រេច​ទី​បាន​ម្នាក់​១​គ្រាប់។ លទ្ធផល​នេះ​ធ្វើ​ឲ្យ​តោ​កំណាច​បន្ត​ឈរ​លេខ​១​ដដែល​លើ​តារាង​ពិន្ទុ៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ