ចង់​ចង​ចិត្ត​បុរស​ជា​ទី​ស្រលាញ់ នារី​ទាំង​ឡាយ​ត្រូវ​ចៀស​ដាច់​ខាត​រឿង ៧យ៉ាង

  • 2017-09-14 02:50:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារី​ជា​មនុស្ស​មាត់​រឹង ចិត្ត​ទន់ ហើយ​ភាគ​ច្រើន​កម្រ​ទទួល​យក​ស្នេហា​ណាស់ ប៉ុន្តែ​ពេល​ទទួល​ហើយ​ក៏​មិន​ងាយ​បោះ​បង់​វិញ​ដែរ។ ទោះ​យ៉ាង​ណា កំហុស​តូច​ៗ​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​នាង​​​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​ឈឺចាប់​បាន ប្រសិន​បើ​មិន​ចេះ​គ្រប់​គ្រង​អារម្មណ៍​ទេ​នោះ។ បើ​ដាក់​ចិត្ត​ថា​ស្រលាញ់​បុរស​ម្នាក់​ជា​គូ​អនាគត​ហើយ ត្រូវ​រៀន​ធ្វើ​ចិត្ត និង​ចៀសវាង​រឿង ៧យ៉ាង​ដូច​ខាង​ក្រោម​នេះ។

ព្យាយាម​ផ្លាស់ប្ដូរ​គេ៖ មនុស្ស​ស្រី​ភាគ​ច្រើន​ចង់​គ្រប់​គ្រង​បុរស​ដែល​ខ្លួន​ស្រលាញ់ ចង់​ឲ្យ​គេ​ធ្វើ​អ្វី​តាម​ខ្លួន​ចង់​បាន​ដោយ​បង្ខំ។ ចំណុច​នេះ​មិន​ត្រឹម​តែ​គ្មាន​ប្រយោជន៍​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ឈាន​ទៅ​រក​ការ​ប្រេះ​ឆា​ទៀត​ផង។ បើ​ទោះ​បី​ផ្លាស់​ប្ដូរ​ក៏​មិន​មែន​ចេញ​ពី​ចិត្ត ដូច​នេះ​គួរ​បង្ហាញ​ផ្លូវ​​ហើយ​ទុក​ឲ្យ​គេ​ជ្រើស​រើស​ដោយ​ខ្លួន​ឯង។

រូបតំណាង

**ចង់​ឲ្យ​គេ​ជ្រើស​រើស​រវាង​ខ្លួន និង​មិត្តភ័ក្ដិ៖** ពិត​ណាស់ ស្រលាញ់​បុរស​​ម្នាក់ ចង់​ឲ្យ​គេ​នៅ​ក្បែរ​គ្រប់​ពេល ប៉ុន្តែ​មិន​គួរ​បណ្ដោយ​ខ្លួន​ឲ្យ​ទៅ​ជា​មនុស្យ​អាត្មានិយម​ទេ។ រឿង​ដ៏​ពិបាក​មួយ​សម្រាប់​មនុស្ស​ប្រុស គឺ​ត្រូវ​សង្សារ​ខ្លួន​បង្ខំ​ឲ្យ​ជ្រើសរើស​រវាង​នាង និង​មិត្ត​ភក្ដិ។ គួរ​បើក​ពេល​វេលា​ខ្លះ សម្រាប់​បុរស​ដែល​ខ្លួន​ស្រលាញ់ ដើម្បី​កុំ​ឲ្យ​ស្នេហា​មួយ​នេះ​ប្រែ​ក្លាយ​ជា​រឿង​ធុញ​ទ្រាន់។ មនុស្ស​មាន​ស្នេហា​ស្អិតល្មួត​យ៉ាង​ណា ក៏​ត្រូវ​ការ​ពេល​វេលា​ឯកជន​ខ្លះ​ដែរ។

ធុញ​ទ្រាន់​នឹង​គេ៖ ស្នេហា​ប្រាកដ​ជា​ផ្អែមល្ហែម​ខ្លាំង​នៅ​គ្រា​ដំបូង ប៉ុន្តែ​បន្ទាប់​ពី​ទាក់ទង​គ្នា​មួយ​រយៈ ភាគី​ណា​មួយ​អាច​នឹង​មាន​ភាព​ធុញ​ទ្រាន់​ខ្លះ។ អ្វី​ដែល​បុរស​ស្មោះ​ស្នេហ៍​ចង់​បាន​បំផុត គឺ​ឃើញ​នារី​ក្នុង​បេះ​ដូង​ស្រលាញ់​ខ្លួន​មិន​ប្ដូរ​ចិត្ត បើ​ទោះ​បី​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ។ ចាន​ក្នុង​រាវ រមែង​ប៉ះ​ទង្គិច​គ្នា​ខ្លះ តែ​ត្រូវ​រក្សា​ចិត្ត​យ៉ាង​ណា កុំ​ឲ្យ​កើត​ជា​ការ​ធុញ​ទ្រាន់ ថ្នាំង​ថ្នាក់ អង្គុយ​ចាំ​ចាប់​កំហុស។ ​​

រូបតំណាង

លែង​ខ្វល់​ពី​សម្រស់​ខ្លួន​ឯង៖ នារី​ភាគ​ច្រើន​លែង​សូវ​ខ្វល់​រឿង​សម្រស់ ក្រោយ​មាន​បុរស​ជា​ទី​ស្រលាញ់​​ម្នាក់ ដែល​សង្ឃឹម​ថា​អាច​ជឿជាក់​បាន​ទៅ​ថ្ងៃ​អនាគត។ ប៉ុន្តែ​ត្រូវ​ចាំ​ថា បុរស​ភាគ​ច្រើន​បំផុត​មើល​សម្រស់​សង្សារ​ជា​រឿង​សំខាន់ ឯ​ទំហំ​នៃ​ក្ដី​ស្រលាញ់​ក៏​មាន​ទៅ​តាម​នោះ​ដែរ។ ការ​ស្រលាញ់​ចិត្ត​និង​ចិត្ត គ្រាន់​តែ​រឿង​អតីតកាល​ប៉ុណ្ណោះ ព្រោះ​​បុរស​សម័យ​ថ្មី​ភាគ​ច្រើន​ចូល​ចិត្ត​ការ​ប្រកួត​ប្រជែង។

បង្ខំ​គេ​​រៀបការ​ជាមួយ​ខ្លួន៖ ជា​រឿង​ល្អ​មួយ បើ​អ្នក​ពិភាក្សា​គម្រោង​អនាគត​ជាមួយ​បុរស​ដែល​ខ្លួន​ស្រលាញ់ ប៉ុន្តែ​មិន​គួរ​ដាក់​សំពាធ​បង្ខំ​ចិត្ត​គេ​ឲ្យ​រៀបការ​ជាមួយ​ខ្លួន​ឆាប់ៗ​​ឡើយ។ គួរ​ទុក​ពេល​ឲ្យ​គេ​រៀប​ចំ​ខ្លួន និង​សម្រេច​ចិត្ត​ឲ្យ​បាន​ច្បាស់​លាស់ ព្រោះ​បើ​រៀបការ​ទាំង​បង្ខំ​ចិត្ត ប្រាកដ​ជា​គ្មាន​សុភមង្គល​ឡើយ។

រូបតំណាង

ឈ្លោះ​ជាមួយ​ឪពុក​ម្ដាយ​គេ៖ ស្រលាញ់​មនុស្ស​ម្នាក់ ត្រូវ​រៀន​ស្រលាញ់​អ្វី​ដែល​នៅ​ជុំវិញ​ខ្លួន​គេ រួម​ទាំង​មនុស្ស​ដែល​គេ​ស្រលាញ់​ដូច​គ្នា។ ទោះ​បី​ម្ដាយ​ឪពុក​គេ​ជា​មនុស្ស​គ្មាន​ហេតុផល ក៏​សង្ឃឹម​ថា​អ្នក​អាច​រំងាប់​អារម្មណ៍ មិន​ឈ្លោះ​ជាមួយ​ពួក​គាត់​ដែរ។ បើ​អ្នក​មិន​ទាន់​គ្រប់គ្រង​ខ្លួន​ឯង​បាន ឬ​គិត​ថា​មិន​អាច​ប្ដូរ​ចិត្ត​នៅ​តែ​ឈ្លោះ​គ្នា​ជាមួយ​ម្ដាយ​ឪពុក​ម្ដាយ​គេ គួរ​ពិចារណា​ឡើង​វិញ​ថា​ត្រូវ​បន្ត​បែប​ណា។

ក្បត់​ចិត្ត៖ ឈឺ​ចាប់​បំផុត​ពេល​ត្រូវ​មនុស្ស​ម្នាក់​ក្បត់​ចិត្ត ជា​ពិសេស​មនុស្ស​ដែល​ជឿ​ជាក់​ខ្លាំង​ជាង​គេ។ បុរស​ភាគ​ច្រើន​សាវា តែ​ចង់​បាន​ស្នេហា​ពិត មិន​ចូល​ចិត្ត​ការ​បោក​ប្រាស់​ឡើយ។ បើ​ចង់​ទទួល​បាន​ស្នេហា​ស្មោះ និង​ក្ដី​អាណិត​ពី​គេ ត្រូវ​ចាប់​ផ្ដើម​រៀន​ស្មោះ​ចេញ​ពី​ខ្លួន​ឯង ទើប​អាច​បង្រៀន​គេ​ឲ្យ​ស្មោះ​ដូច​គ្នា៕ ​

ចុចអាន​អត្ថបទ៖

ប្រភព៖ Allwomenstalk   ប្រែ​សម្រួល៖ គង់ វិសាល

អត្ថបទថ្មី