Dembele កីឡាករ​ថ្លៃ​ជាង​គេ​ទី​២​លើ​លោក របួស​ត្រូវ​​​សម្រាក​៣​សប្ដាហ៍

  • 2017-09-17 03:27:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ជំនួប​រវាង Gatefe និង Barcelona កាល​ពី​​យប់​មិញ Ousmane Dembele ដែល​​ទើប​​បាន​បង្ហាញ​ខ្លួន​ជា​ជម្រើស​ដំបូង​ក្នុង​លីគ​ជាមួយ​ក្រុម​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ចេញ​ត្រឹម​នាទី​២៥ ដោយ​សារ​បង្ហាញ​សរសៃពួរ។

តាម​ការ​បញ្ជាក់​​របស់​ក្លឹប​ខ្សែ​បម្រើ​ស្លាប​រូប​នេះ​​មាន​បញ្ហា​សរសៃពួរ​ជើង​ខាង​ឆ្វេង ហើយ​​នឹង​មាន​ការ​​​ពិនិត្យ​បន្ថែម​ទៀត​នៅ​ថ្ងៃ​អាទិត្យ​នេះ។ តែ​តាម​ជំហាន​ដំបូង​​​គេ​សន្និដ្ឋាន​ថា កីឡាករ​រូប​នេះ​​​ត្រូវ​សម្រាក​៣​សប្ដាហ៍​។ កីឡាករ​វ័យ​២០​ឆ្នាំ​​បាន​ដើរ​ចេញ​ពី​ទីលាន​ត្រឹម​វគ្គ​ទី​មួយ ខណៈ​ក្រុម​កំពុង​ស្មើ​គ្នា​ ០-០។

Gerard Deulofeu ជា​អ្នក​ចូល​ជំនួស Dembele ។ ត្បិត​បាត់​បង់​កីឡាករ​សំខាន់​ Barcelona នៅ​តែ​អាច​រក​ជ័យជម្នះ ២ - ១ លើ Gatefe ដោយ​២​គ្រាប់​នោះ​សម្រេច​ទី​​ដោយ​កីឡាករ​បម្រុង​ទាំង​ពីរ Denis Suarez និង Paulinho៕

ចុចអាន៖

​​​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
អត្ថបទថ្មី