ស្តែង! ប៉ូលិសថៃ ជិះម៉ូតូប្រដេញចាប់ជនសង្ស័យ តែចុងក្រោយ បានត្រឹមឈរមើល

  • 2017-10-06 03:52:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​វីដេអូ​ឃ្លិប ដែល​ថត​ចេញ​ពី​កាមេរ៉ា​បំពាក់​លើ​មួក​សុវត្ថិភាព បាន​បង្ហាញ​ឲ្យ​ឃើញ ប៉ូលិស​ម្នាក់​ជិះ​ម៉ូតូ​ប្រដេញ​ចាប់ ជន​សង្ស័យ​ម្នាក់ ដោយ​ប្រើ​ល្បឿន​យ៉ាង​លឿន ប៉ុន្តែ​ចុង​ក្រោយ​បាន​ត្រឹមតែ​ឈរ​មើល នៅ​ពេល​ជនសង្ស័យ​នោះ ចុះ​ពី​លើ​ម៉ូតូ រួច​រត់​ចូល​ចម្ការ​ពោត​បាត់។

ហេតុការណ៍​នេះ​បាន​កើត​ឡើង កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា នៅ​ក្នុង​ខេត្ត Pathum Thaniប្រទេស​ថៃ ដោយ​ក្នុង​នោះ​មាន​ការ​ចូល​រួម​ជួយ​ពី រថយន្ត​ទាហាន ៥ គ្រឿង​ផង​ដែរ ប៉ុន្តែ​នៅ​តែ​មិន​សម្រេច។

ប៉ូលិស​បាន​និយាយ​ថា «ថ្ងៃ​នេះ​ជា​ថ្ងៃ​សំណាង​របស់​គេ។ យើង​បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​ចាប់​គេ ប៉ុន្តែ​យើង​គ្មាន​សំណាង​សោះ»។ ប៉ូលិស​បាន​បន្ថែម​ឲ្យ​ដឹង​ថា «យើង​បាន​រឹបអូស​ម៉ូតូ​ទុក​ធ្វើ​ជា​ភស្តុតាង នៅ​ក្នុង​ការ​ស៊ើបអង្កេត»។

ទោះ​បី​ជា​យ៉ាង​ណា ប្រភព​ព័ត៌មាន​មិន​បាន​បញ្ជាក់​ទេ​ថា ជន​សង្ស័យ​ខាង​លើ​ត្រូវ​ប៉ូលិស​តាម​ចាស់ ដោយ​សារ​តែ​ករណី​អ្វី៕

ចង់​ដឹង​យ៉ាង​ណា សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​ទាំង​អស់​គ្នា៖

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង