៣ចំណុច​ដែល​ក្រុម​បាល់ទះ​វិសាខា​មិន​អាច​យក​ឈ្នះ​ Air Force

  • 2017-10-10 06:40:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Padessuk Vannachote គ្រូ​បាល់ទះ​របស់​ក្លឹប​ជើង​ឯក​លីគ​កំពូល​ប្រទេស​ថៃ​ Air Force ថា​ សម្រាប់​ការ​ប្រកួត​មិត្តភាព​ម្សិលមិញ​នេះ​ ក្លឹប​បាល់ទះ​វិសាខា​ របស់​កម្ពុជា​នៅ​មាន​ចន្លោះ​ខ្វះខាត​ច្រើន​ដែល​ត្រូវ​ការ​ហ្វឹកហាត់​បន្ថែម​ទៀត។​

ក្រុម​បាល់ទះ​វិសាខា
ក្រុម​បាល់ទះ​វិសាខា និង ក្រុម Air Force

គ្រូ​បង្វឹក​ខាង​លើ​បាន​បន្ថែម​ថា​​ ក្រុម​វិសាខា​គឺ​ជា​ក្រុម​ល្អ​ដែរ​ មាន​សុទ្ធតែ​កីឡាករ​ក្មេងៗ​ ហើយ​លោក​ក៏​ចង់​ឲ្យ​មាន​ការ​ប្រកួត​មិត្តភាព​ដូច​នេះ​ជា​ញឹកញាប់។​ ចំពោះ​ចំណុច​ខ្វះខាត​ដែល​លោក​មើល​ឃើញ​ ក្រុម​វិសាខា​ ត្រូវ​កែប្រែ​រួម​មាន​ ទី១​ ទទួល​សេវា​បាល់​មិន​ទាន់​ច្បាស់​លាស់​ល្អ​ លើកបាល់​នៅ​បាន​ទាប​ ហើយ​បើ​ខ្ពស់​ក៏​មិន​ចូល​ទៅ​កន្លែង​លើ​ក ទី២​ វាយ​សេវា​នៅ​មិន​ទាន់​ច្បាស់​លាស់ល្អ​ និង​ធ្វើ​ឲ្យ​ខូច​ច្រើន​ជា​ហេតុ​បាត់​ពិន្ទុ​ និង​ទី៣​នោះ​ គឺ​ការបាំង​មិន​ល្អ​ ហើយ​តំបន់​សំខាន់ៗ​នៅ​តំបន់​សំណាញ​នេះ​ត្រូវ​ហ្វឹកហាត់​ឡើង​វិញ។​

ក្រុមបាល់ទះ Air Force vc
ក្រុម​បាល់ទះ​វិសាខា និង ក្រុម Air Force vc

​ក្រុម​បាល់ទះ​ Air Force បាន​យក​ឈ្នះ​ក្រុម​បាល់ទះ​វិសាខារបស់កម្ពុជា​ក្នុង​លទ្ធផល​ ៤-​១ កាលពីម្សិលមិញ​នេះ ​ក្នុង​ការ​ប្រកួតមិត្តភាព​អន្តរជាតិ។ ខណៈ​ដែល​ក្រុម​កម្ពុជា ​នឹង​ត្រូវ​ប្រកួត១ប្រកួតទៀតនៅ​ល្ងាច​ម៉ោង​៤​រសៀល​នេះ ​ជាមួយ​ក្រុ​ម NK Fitness​ នៅ​ក្នុង​សាកល​វិទ្យាល័យ​ Rangsit University​ ​៕

អត្ថបទ៖ នួន ស៊ីណា​