ជក់បារីលើឆ្នេរសមុទ្រថៃ អាចត្រូវគេពិន័យ ៣ពាន់ដុល្លារ ឬជាប់គុក១ឆ្នាំ

  • 2017-10-10 09:33:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ជក់​បារី នឹង​ត្រូវ​ហាម​ឃាត់ នៅ​លើ​ឆ្នេរ​សមុទ្រ​ដ៏​ល្បី​របស់​ប្រទេស​ថៃ ចំនួន ២០ បន្ទាប់​ពី​គេ​រក​ឃើញ​ថា មាន​ការ​ចោល​កន្ទុយ​បារី​តាម​ឆ្នេរ​សមុទ្រ​ច្រើន​លើស​លុប។

បន្ទាប់​ពី​ទទួល​បាន​ទិន្នន័យ​ពី​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍ​ធនធាន​សមុទ្រ Andaman Coastal Resources Research and Development Center បាន​បង្ហាញ​ថា ក្នុង​រយៈ​ចម្ងាយ ២,៥គីឡូម៉ែត្រ គេ​បាន​រក​ឃើញ​កន្ទុយ​បារី​ជាង ៦០ ០០០ដើម នៅ​លើ​ឆ្នេរ​សមុទ្រ Patong។

គួរ​បញ្ជាក់​ថា ច្បាប់​ហាម​ឃាត់​មិន​ឲ្យ​ជក់​បារី នៅ​តាម​ឆ្នេរ​សមុទ្រ​របស់​ប្រទេស​ថៃ​នេះ នឹង​ត្រូវ​អនុម័ត​នៅ​ខែ​ក្រោយ ដោយ​អ្នក​ល្មើស​ច្បាប់ នឹង​ទទួល​ពិន័យ​ជា​ប្រាក់​ចំនួន ១០០ ០០បាត (ប្រហែល ៣ ០០០ដុល្លារ) ឬ​ជាប់​គុក​រយៈពេល​រហូត​ដល់​ទៅ ១ឆ្នាំ។

ឆ្នេរ​ដែល​នឹង​ត្រូវ​ហាម​ឃាត់​ចំពោះ​ការ​ជក់​បារី រួម​មាន​ដូច​ជា ឆ្នេរ Pattaya, Jomtien, Patong, Mae Pim, Laem Sing, Bang Saen, Cha-am, Khao Takiab, Bo Phut, Sai Ree, Koh Khai Nok និង Koh Khai Nai ជាដើម៕

ចុច​អាន៖

ប្រភព៖ Coconut   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម