Galaxy Note 9 ស្វាគមន៍​មុខងារ​ថ្មី ល្មម​ស៊ី​ដាច់ Face ID លើ iPhone X

  • 2017-10-11 03:08:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

SAMSUNG ប្ដូរ​មក​ប្រើ​កញ្ចក់ Infinity Display លើ Galaxy S8 និង Note 8 និង​​ត្រូវ​បង្ខំ​ចិត្ត​ប្តូរ​ទីតាំង​ប្រព័ន្ធ​ស្កេន​ខ្ចៅ​ដៃ ទៅ​ដាក់​ក្បែរ​ Sensor កាមេរ៉ា។ ថ្វី​បើ​មាន​ការ​លេច​លឺ​ថា​ ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ Android ជា​ច្រើន កំពុង​ដុត​ដៃ​ដុត​ជើង​ពង្រឹង​មុខងារ​ស្កេន​ផ្ទៃ​មុខ​ឲ្យ​បាន​ល្អ​ដូច iPhone X របស់ Apple ក្ដី ប៉ុន្តែ SAMSUNG នៅ​មិន​ព្រម​បោះបង់​គោលដៅ​របស់​ខ្លួន​ឡើយ។

​អ្នក​វិភាគ​លោក Ming Chi Kuo ធ្លាប់​បាន​និយាយ​ថា​ឆ្នាំ ២០១៨ ក្រុមហ៊ុន SAMSUNG នឹង​ប្រកាស​បង្ហាញ​ស្មាតហ្វូន​ដំបូង​បង្អស់​ក្នុង​លោក Galaxy Note 9 មាន​ប្រើ​ប្រព័ន្ធ​ស្កេន​ខ្ចៅ​ដៃ​បង្កប់​លើ​អេក្រង់។ ទំនង​ក្លាយ​ជា​ការ​ពិត ព្រោះ​ SAMSUNG កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន​ធំ ៤ លើ​គម្រោង​ដ៏​ក្ដៅ​គគុក​នេះ រួម​មាន Synaptics, BeyondEyes, Samsung LSI និង Egis ខណៈ​មាន​ក្រុមហ៊ុន ២ បាន​សម្រេច​ផែនការ​នោះ​ជា​បណ្ដើរៗ​ហើយ។

​កន្លង​ទៅ ក្រុមហ៊ុន​ចិន VIVO ក៏​ធ្លាប់​ប្រកាស​ពី​ភាព​ជោគជ័យ​របស់​ខ្លួន នៃ​ការ​បង្ហាញ​ប្រព័ន្ធ​ស្កេន​ខ្ចៅ​ដៃ​លើ​អេក្រង់​ដូច​គ្នា ប៉ុន្តែ​មិន​ទាន់​មាន​ការ​ដាក់​ឲ្យ​ប្រើប្រាស់​លើ​ស្មាតហ្វូន​ណា​មួយ​នៅ​ឡើយ។​​​​​

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ PhoneArena   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី