ចង់​បញ្ជា​កាមេរ៉ា​បាន​ស្រួល​ ​ត្រូវ​ដឹង​ពាក្យ​គន្លឹះ​ទាំង​នេះ

  • 2017-10-19 02:34:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កាមេរ៉ា​មិន​ថា​ ​DSLR​ ​ឬ​ ​Mirrorless​ ​គឺ​តែងតែ​ផលិត​មក​ជា​មួយ​ពាក្យ​កាត់​ជា​ច្រើន​សម្រាប់​ប្រតិបត្តិការ​នានា​។ ពាក្យ​កាត់​ទាំង​នោះ​មាន​លំដាប់​តាម​អក្សរ​ឡាតាំង​ ​ហើយ​អត្ថន័យ​របស់​អក្សរ​ទាំង​នោះ​មាន​ដូច​ជា៖

រូបតំណាង

**អក្សរ M**

  • Matrix Metering៖

ឬ​ហៅថា​ ​Segmented metering​ ​ដែល​ Matrix metering​ យក​នូវ​ផ្ទៃ​រូបភាព​សរុប​ ​ហើយ​បំបែក​វា​ជា​ផ្នែក​ៗ​ ​ដែល​ត្រូវ​បាន​វិភាគ​ដោយ​ ​Light meter​ ​របស់​កាមេរ៉ា​ ​ហើយ​ប្រៀបធៀប​តម្លៃ​ពន្លឺ​នូវ​ ​Section​ ​ដែល​នៅ​ជុំវិញ​។ បន្ទាប់មក​ប្រៀបធៀប​ស្ថានភាព​ពន្លឺ​ស្រដៀង​គ្នា​ដែល​បាន​រក្សាទុក​ក្នុង​មេម៉ូរី​របស់​កាមេរ៉ា​ ​ហើយ​ ​Exposure​ ​ដ៏​ត្រឹមត្រូវ​មួយ​ ​ត្រូវ​បាន​បង្កើត​។ ដំណើរការ​ទាំងស្រុង​កើតឡើង​តែ​ ​២​ ​ឬ​ ​៣​ ​Microseconds (ខ្នាត)។

  • Megabyte៖

1,024 Kilobytes​ ​ស្មើ​នឹង​ ​1MB​ ​ដោយ​សំដៅ​លើ​ទំហំ​នៃ​ ​Files ឬ​ Media ដូចជា​ Hard drives។ តួ​លេខ​សំដៅ​លើ​ចំនួន​ព័ត៌មាន​ ឬ​ទិន្នន័យ​រូបភាព​ក្នុង​ File ឬ​ចំនួន​ប៉ុន្មាន​នៃ​ព័ត៌មាន​ដែល​អាច​ផ្ទុក​លើ​ Memory card, CD ឬ​ DVD, Hard drive ឬ​ Disk។

  • Megapixel៖

1 Megapixel ផ្ទុក​នូវ​ Pixels ចំនួន​ ១,០០០,០០០ ហើយ​ជា​ខ្នាត​បង្ហាញ​ពី​ទំហំ​ Sensor ក្នុង​កាមេរ៉ា​។

  • Memory៖

file-storage medium (បច្ចេកវិទ្យា​អាច​ជា​ Device ក្នុង​ការ​រក្សាទុក​ និង​ទាញ​ប្រើប្រាស់​នូវ​ទិន្នន័យ​)​ របស់​កាមេរ៉ា​។ កាមេរ៉ា​ភាគច្រើន​ប្រើប្រាស់​នូវ​ Flash memory ដែល​មាន​សុវត្ថិភាព​ និង​អាច​ទុក​ចិត្ត​បាន​។ Flash memory មិន​លុប​នូវ​រូបភាព​ ​លុះត្រាតែ​អ្នក​ចង់​។ កាមេរ៉ា​មួយ​ចំនួន​មាន​នូវ​ Memory ក្នុង​បរិមាណ​កំណត់​ ដែល​មិន​អាច​គ្រប់គ្រាន់​ក្នុង​ការ​ថតរូប​បាន​ច្រើន​នោះ​ទេ​។

  • Memory Card៖

Memory card ជា Removable device ប្រើប្រាស់​ក្នុង​កាមេរ៉ា​ដើម្បី​រក្សាទុក​នូវ​ទិន្នន័យ​រូបភាព​ដែល​ថត​ដោយ​កាមេរ៉ា​។ Memory cards មាន​ច្រើន​ប្រភេទ​រួមមាន​ CompactFlash, SmartMedia, SD/SDHC/SDXC, XD និង​មួយ​ចំនួន​ទៀត​។

  • Micro Drive៖

Micro drive បង្កើត​ដោយ​ក្រុមហ៊ុន​ IBM ដែល​ជា​ប្រភេទ​ដំបូង​នៃ​ Memory card សម្រាប់​កាមេរ៉ា​។ Micro drive ជា​ Hard drive ទំហំ​តូច​ដែល​ផ្តល់​វិធី​ដល់​ Compact Flash cards ក្នុង​ការ​ផ្ទុក​នូវ​ផ្នែក​ដោយ​គ្មាន​ចលនា​ ហើយ​អាច​ទុក​ចិត្ត​បាន​។

  • Micro Lenses៖

Micro lens ត្រូវ​បាន​ភ្ជាប់​នៅ​ផ្នែក​លើ​ ​Light-gathering នៃ​ Pixels ហើយ​ជា​ធម្មតា​មាន​នូវ​បណ្ដោយ​គែម​នៃ​ ​Sensor កាមេរ៉ា​ ​ដើម្បី​ថត​ ​ហើយ​ប្ដូរ​ទិស​ពន្លឺ​ត្រលប់​ទៅ​កាន់​ ​Pixel​ ​ដែល​ជា​វិធី​ក្នុង​ការ​កាត់បន្ថយ​នូវ​ពន្លឺ​នៅ​លើ​គែម​នៃ​រូបភាព​ ហើយ​បង្វែរ​វា​សម្រាប់​ ​Image processing (វិភាគ​ និង​រៀបចំ​នូវ​រូបភាព​ ក្នុង​ការ​ពង្រឹង​គុណភាព​រូបភាព​)។

  • Moiré៖

ទម្រង់​ Pattern ក្នុង​ផ្នែក​នៃ​រូបភាព​ ដែល​ធ្វើ​ឲ្យ​មាន​ការ​ច្រឡំ​រវាង​ Pattern មួយ​ក្នុង​ទិដ្ឋភាព​ និង​ Pattern នៃ​ Pixels ក្នុង​ Sensor។ Moiré អាច​កាត់បន្ថយ​ ឬ​លុប​បំបាត់​ដោយ​ផ្លាស់ទី​ទៅ​ជិត​ ឬ​ឆ្ងាយ​ពី​ Subject។ Image sensor មាន​ Resolution ខ្ពស់​មិន​សូវ​មាន​បញ្ហា​ជាមួយ​នឹង​ moiré  ដែល​ជា​ទម្រង់​នៃ​ Aliasing​​ នោះ​ទេ​។

អក្សរ​ N

  • NiCad (Nickel Cadmium ) Battery៖

NiCad battery ជា​ប្រភេទ​ថ្ម​ដែល​អាច​សាក​បាន​ និង​ជា​ប្រភេទ​ថ្ម​ដំបូង​ ដែល​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ការ​ប្រើប្រាស់​លើ ​ឧបករណ៍​អេឡិចត្រូនិក​តូច​ៗ​ ដូចជា​ កាមេរ៉ា​។

  • NiMH ( Nickel-Metal Hydride) Battery៖

ថ្ម​ប្រើប្រាស់​សម្រាប់​កាមេរ៉ា​ និង​ Camcorder។​ ថ្ម​ NiMH មួយ​អាច​ផ្តល់​នូវ​ថាមពល​ពី​ ពីរ​ ទៅ​បី​ដង​ នៃ​ទំហំ​ស្មើ​នឹង​ថ្ម​ NiCad។

  • Noise៖

Noise ជា​រូបរាង​នៃ​ Color Artifacts ក្នុង​រូបភាព​។ ភាគច្រើន​សម្គាល់​ឃើញ​លើ​តំបន់​ស្រមោល​នៃ​រូបភាព​ថត​នៅ​កម្រិត​ ISO ខ្ពស់​ ដែល​ Image processor មាន​ក្នុង​កាមេរ៉ា​ជាច្រើន​ប្រើប្រាស់​នូវ​កម្មវិធី​ Noise-suppression ក្នុង​ការ​កាត់បន្ថយ​នូវ​ការ​លេច​ឡើង​នៃ​ Noise artifacts។ ការ​ថត​ស្ថិត​នៅ​បរិយាកាស​ក្តៅ​ក៏​អាច​បណ្តាល​ឲ្យ​មាន​ Noise artifact ក្នុង​រូបភាព​ផង​ដែរ​។

  • Noise Reduction៖

ដំណើរការ​នៅ​ក្នុង​ Image processor របស់​កាមេរ៉ា​ដែល​ Artifact បណ្ដាល​មក​ពី​កម្រិត​ ISO ឬ​កត្តា​ផ្សេង​ទៀត​ ហើយ​ Artifact ត្រូវ​បាន​កាត់​បន្ថយ​ ឬ​លុប​បំបាត់​ក្នុង​រូបភាព​។

  • Non-lossy (ឬ lossless)៖

សំដៅ​លើ​បច្ចេកទេស​ក្នុង​ការ​ Compress ទិន្នន័យ​ ដែល​មិន​លុប​នូវ​ទិន្នន័យ​ភាព​លម្អិត​របស់​រូបភាព​។ វិធី​នេះ​មាន​ប្រសិទ្ធភាព​តិច​ជាង​វិធី​ Lossy ក្នុង​ការ​កាត់បន្ថយ​ទំហំ​ File ដោយសារ​រក្សាទុក​នូវ​រូបភាព​ដើម​ទាំងស្រុង​។

  • Non-Volatile Memory៖

ប្រភេទ​ Memory card ដែល​រក្សាទុក​នូវ​ទិន្នន័យ​ពេល​ថាមពល​បិទ​។ Memory cards របស់​កាមេរ៉ា​ (CompactFlash, SD, SmartMedia ។ល។) ប្រើប្រាស់​នូវ​ Non-volatile memory។

អក្សរ​ O

  • OLED (Organic Light Emitting Diode)៖

ទម្រង់​កម្រិត​ខ្ពស់​នៃ​ LED ដែល​មិន​ទាមទារ​នូវ​ Backlight នោះ​ទេ​។ OLED displays denser មាន​ពណ៌​ខ្មៅ​ និង​ Contrast ខ្ពស់​បើ​ប្រៀបធៀប​ទៅ​នឹង​ LCDs ស្តង់ដារ​ ហើយ​អាច​ផលិត​បាន​ស្តើង​ជាង​ LCDs ស្តង់ដារ​បាន​។ OLED display មាន​ LEDs តូច​ពណ៌ក្រហម​ បៃតង​ និង​ខៀវ​ ដែល​ផ្ទុយ​ពី​អេក្រង់​ LCD ដែល​មាន​ Color filter ពណ៌ក្រហម​ បៃតង​ និង​ខៀវ​ លើ​ Backlight ដែល​បង្វិល​បិទ​ក្នុង​ការ​ទប់ស្កាត់​ពន្លឺ​។

  • Optical Resolution៖

កម្រិត​ Resolution ដែល​ Device អាច​ចាប់​យក​រូបភាព​បាន​ ហើយ​ត្រូវ​បាន​ប្រើ​សម្រាប់​បង្ហាញ​ពី​កម្រិត​ Optical scanner និង​កាមេរ៉ា​។

  • Optical Zoom៖

ឈ្មោះ​ម្យ៉ាង​ទៀត​សម្រាប់​ Zoom lens ដែល​ជា​ Lens អាច​ឲ្យ​អ្នក​ប្រើប្រាស់​ផ្លាស់ប្ដូរ​នូវ​ Magnification ratio។ នោះ​ជា​ Focal length នៃ​ Lens ដោយ​បង្វិល​នូវ​ Lens barrel (ករ Lens)។ Zooms អាច​បន្ត​ផ្លាស់ប្ដូរ​តម្លៃ​ Focal length ដោយ​មិន​ប៉ះពាល់​ដល់​ការ​ Focus បាន​។

  • Overexposure៖

ការ​ថត​រូបភាព​ដោយ​មាន​ពន្លឺ​ខ្លាំង​ពេក​។ Overexposure អាច​កែតម្រូវ​បាន​ដោយ​ប្រើប្រាស់​កម្មវិធី​កាត់​ត​ ដោយ​អាស្រ័យ​លើ​កម្រិត​នៃ​រូបភាព​ដែល​មាន​ពន្លឺ​ជ្រុល​។ Raw file ងាយស្រួល​ក្នុង​ការ​កែតម្រូវ​ Overexposure ជាង​ JPEGs និង​ TIFFs។

អក្សរ​ P

  • Parallax៖

ភាព​ខុសគ្នា​រវាង​រូបភាព​ ដែល​បាន​ឃើញ​ដោយ​ Viewing system របស់​កាមេរ៉ា​ និង​ រូបភាព​ដែល​បាន​ថត​ដោយ​ Image sensor។ ក្នុង​កាមេរ៉ា​ Point-and-shoot ភាព​ខុស​គ្នា​កើតឡើង​ពេល​ Subject ផ្លាស់ទី​ទៅ​កៀក​នឹង​ Lens។ មាន​តែ​ Through-the-lens (TTL) viewing system ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​កែសម្រួល​ក្នុង​ការ​ជៀសវាង​នូវ​បញ្ហា​ Parallax។

  • PC Card (PCMCIA Card)៖

PC cards មាន​ទំហំ​ប្រហែល​នឹង​ Credit card ដែល​ត្រូវ​បាន​បង្កើត​ជា​ស្តង់ដារ​សម្រាប់​សមត្ថភាព​ Hardware។ PCMCIA cards ផ្តល់​នូវ​វិធី​ងាយស្រួល​ក្នុង​ការ​បញ្ជូន​រូបភាព​ពី​កាមេរ៉ា​ទៅ​ Notebook ឬ​ Desktop PC។ បច្ចុប្បន្ន​ PCMCIA មាន​ការ​ប្រើប្រាស់​តិច​ ដោយ​បច្ចេកវិទ្យា​ថ្មីៗ​បាន​ជំនួស​កន្លែង​វា​។

  • PC Sync៖

ឧបករណ៍​លក្ខណៈ​ស្តង់ដារ​សម្រាប់​ភ្ជាប់​ និង​ Sync នូវ​ External electronic flash ដូចជា​ Strobes  ទៅ​នឹង​កាមេរ៉ា​។

  • PICT៖

ទម្រង់​ PICT ដើម​ឡើយ​បង្កើត​ដោយ​ Apple Computer នៅ​ពាក់​កណ្តាល​ឆ្នាំ​ ១៩៨០។ ទម្រង់​នេះ​អាច​គាំទ្រ​ដល់​ File RGB ជាមួយ​នឹង​ Alpha channel តែ​មួយ​ ព្រម​ទាំង​គាំទ្រ​ដល់​ Indexed-color, grayscale និង​ File Bitmap ដោយ​គ្មាន​ Alpha channel។ ទម្រង់​ PICT អាច​មាន​ប្រសិទ្ធភាព​លើ​ការ​ Compress រូបភាព​ជាមួយ​នឹង​ផ្នែក​ធំ​នៃ​ពណ៌​ណា​មួយ​សុទ្ធ​។

  • Pixel៖

មក​ពី​ពាក្យ​ Picture element ដែល​ Pixels ជា​សមាសធាតុ​តូចៗ​ដែល​ចាប់​យក​នូវ​ទិន្នន័យ​រូបភាព​ ដែល​បាន​ថត​ដោយ​កាមេរ៉ា​។ Pixels ក៏​ជា​សមាសធាតុ​មួយ​ដែល​បង្កើត​រួមគ្នា​ឡើង​វិញ​នូវ​រូបភាព​ដែល​បាន​ថត​ដោយ​កាមេរ៉ា​ បង្ហាញ​លើ​ Monitor កុំព្យូទ័រ​។ Pixels កាន់​តែ​ច្រើន​ កម្រិត​ Resolution រូបភាព​ក៏​កាន់​តែ​ខ្ពស់​ដែរ​។

  • Pixelization៖

ការ​បែកបាក់​នៃ​ File រូបភាព​ដែល​បាន​ពង្រីក​ទៅ​ចំនុច​មួយ​ដែល​ Pixels មិន​លាយ​ចូល​គ្នា​ដើម្បី​ធ្វើ​ឲ្យ​រូបភាព​ Smooth។ ជា​រួម​  ចំនួន​ Pixel កាន់​តែ​ខ្ពស់​មាន​ក្នុង​រូបភាព​ លក្ខណៈ​ Pixelization ក្នុង​រូបភាព​នឹង​កាត់បន្ថយ​ ឬ​គ្មាន​។

  • Pincushion Distortion៖

​​លក្ខណៈ​ទាញ​រីក​នៃ​ Optical ច្រើន​មាន​ក្នុង​ Lens មាន​តម្លៃ​ធូរ​ថ្លៃ​ ដែល​បន្ទាត់​ស្រប​គ្នា​លើ​ផ្ទៃ​បញ្ឈរ​ ឬ​ផ្ដេក​រុញ​ចូល​ក្នុង​។ Pincushion distortion មាន​លក្ខណៈ​ផ្ទុយ​នឹង​ Barrel distortion។

  • PNG (Portable Network Graphics)៖

ទម្រង់​នេះ​ប្រើប្រាស់​នូវ​ Lossless compression ក្នុង​គោលបំណង​នៃ​ការ​បង្ហាញ​រូបភាព​លើ​ Word Wide Web ដោយ​បាន​អនុម័ត​ដោយ​សម្ព័ន្ធ​ WWW ក្នុង​ការ​ជំនួស​នូវ​ GIF ប៉ុន្តែ​ជំនាន់​ Web browsers ចាស់ៗ​មួយ​ចំនួន​មិន​អាច​ប្រើ​នូវ​រូបភាព​ PNG បាន​ទេ​៕

ចុចអានបន្ត ៖

ប្រភព៖ Bh Photo Video   ប្រែសម្រួល៖ ប៊ុន ធឿន