ចាញ់​តែ​ ​៤​ ​លាន​គ្រឿង​ ​កុំ​អី​ ​Huawei​ ​យក​ឈ្នះ​ ​Apple​ ​បាន​សម្រេច

  • 2017-10-25 03:48:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​ចេញ​ពី​ ​IDC​ ​នៃ​ចំណែក​ទីផ្សារ​លក់​ស្មាតហ្វូន​នា​ត្រីមាស​ទី ២ ឆ្នាំ ២០១៧ បាន​ឲ្យ​ដឹង​ថា Huawei ទទួល​បាន​ ​១១.៣%​ ​ធៀប​នឹង​ ​Apple​ ​បាន​ ​១២% ។ ទំហំ​តួ​លេខ​នេះ​ប្រែប្រួល​ច្រើន​ខុស​ពី​ឆ្នាំ​ទៅ​ ​ខណៈ​ ​Huawei​ ​ទទួល​បាន​ ​៩.៤%​ ​ចាញ់​ ​Apple​ ​ប្រហែល​ ​២.៥% ។ ចំពោះ​តួលេខ​ដែល​ ​Huawei​ ​ចាញ់​ ​Apple​ ​មិន​ដល់​ ​១%​ ​នា​ឆ្នាំ​នេះ​ ​ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ប្រហែល​ជា​ ​៤​ ​លាន​គ្រឿង​នៃ​ស្មាតហ្វូន​ទូទាំង​ពិភពលោក។

iPhone 7 Plus​ និង ​Huawei P9

ទិន្នន័យ​រាយការណ៍​ពី​ ​IDC​ ​ទំនង​មិន​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ចិន​មួយ​នោះ​មាន​ការ​ភ្ញាក់ផ្អើល​ឡើយ​ ​ព្រោះ​កន្លង​ទៅ​ ​CEO​ ​ផ្នែក​លក់​ទូរសព្ទ​ចល័ត​នៃ​ ​Huawei​ ​បាន​ប្រកាស​ជា​សាធារណៈ​ហើយ​ថា​ខ្លួន​នឹង​មាន​គម្រោង​យក​ឈ្នះ​លើ​ ​Apple​ ​នា​ប៉ុន្មាន​ឆ្នាំ​បន្ទាប់​ ​ដើម្បី​ដណ្ដើម​តំណែង​ទី ២ ជា​ក្រុមហ៊ុន​ចេញ​លក់​ស្មាតហ្វូន​ធំ​ជាង​គេ​បំផុត​ក្នុង​លោក​ ​បន្ទាប់​ពី​ ​SAMSUNG។

នេះ​បញ្ជាក់​ឲ្យ​ច្បាស់​ថា​ទំហំ​នៃ​ការ​កើន​ឡើង​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ ​Android​ ​កំពុង​យក​ឈ្នះ​លើ​ ​iOS​ ​កាន់​តែ​លើសលប់​ទៀត។ រំឭក​ថា​ក្រុមហ៊ុន SAMSUNG ក្រៅ​ពី​ទទួល​តំណែង​ទី ១ នៃ​ទីផ្សារ​ស្មាតហ្វូន ខ្លួន​ក៏​ទទួល​បាន​ផល​ចំណេញ​រាប់​ពាន់​លាន​ដុល្លារ​ពី​ការ​ផ្គត់ផ្គង់​អេក្រង់​ឲ្យ Apple និង​ការ​លក់​បន្ទះ​ឈីប៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ AndroidHeadlines   ប្រែសម្រួល៖ កៅ រក្សា