ជួប​ផលិតករ​វ័យ​ក្មេង​ ផលិត​ស្ប៉តពាណិជ្ជ​កម្ម​មួយ​ៗ ​តម្លៃ​រាប់​មុឺន​ដុល្លា​រ

  • 2017-11-14 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហេតុ​តែ​ការ​ផលិត​ស្ពត់​ពាណិជ្ជ​កម្ម​ កាន់​តែ​ខ្លី​កាន់​ថ្លៃ​រហូត​ដល់​ រាប់​ម៉ឺន​ដុល្លា​ក៏​មាន​ ដោយ​សារ​ ប្រសិទ្ធ​ភាព​នៃ​ការ​ផ្សព្វ​ផ្សាយ​នោះ​ធំ​ប៉ុណ្ណា​ រយៈ​ពេល​នៃ​ការ​ផលិត​ខ្លី​ ឬ​វែង​ និង​ភាព​ច្នៃ​ប្រឌិត​តាម​ដែល​លទ្ធភាព​របស់​ក្រុម​ហ៊ុន​ សំខាន់​គឺ​ការ​គ្រប់​គ្រង​ការ​ផលិត​នោះ​ល្អ​ប៉ុណ្ណា​នេះ​បើ​តាម​ការ​បក​ស្រាយ​របស់​ផលិត​ករ​វ័យ​ ២៦​ឆ្នាំ​ លោក​ ជុំ​ សុធា​។

លោក​ ជុំ​ សុធា​

ផលិតករ​រូប​នេះ​បន្ត​ថា​ ៖ «ក្នុង​ការ​ផលិត​ស្ពត់​ពាណិជ្ជ​កម្ម​ យើង​អាច​កំណត់​តម្លៃ​លើ​ទំហំ​ការងារ​នោះ​បាន​អាស្រ័យ​លើ​ល្បឿន​ការងារ​ និង​គោល​ដៅ ​ថា​យើង​ចង់​បាន​អ្វី​ឲ្យ​ពិត​ប្រាកដ​»។ ហេតុ​នេះ​ហើយ​ ការ​ផលិត​ស្ពត់​ពាណិជ្ជ​កម្ម​ កាន់​តែ​ខ្លី​ គឺ​កាន់​តែ​ថ្លៃ​ និង​កាន់​តែ​ទាក់​ទាញ​។​

លោក​ ជុំ សុ​ធា កំពុង​ជា​ផលិត​ករ​ អ្នក​ដឹក​នាំ​រឿង​ និង​ស្ពត់​ពាណិជ្ជ​កម្ម​ឯក​រាជ្យ​ ឬ​ Freelancer តម្លៃ​ចាប់​ពី​ ១​ម៉ឺន​ ៥​ពាន់​ ដុល្លា​ រហូត​ដល់​ ៦​ម៉ឺន​ដុល្លា​ ហើយ​ក៏​ធ្លាប់​មាន​បទ​ពិសោធន៍​ធ្វើការ​ជាមួយ​ក្រុម​ការ​ងារ​ និង​តួ​សម្តែង​មក​ពី​បរទេស​ ដែល​សម្តែង​ក្នុង​ស្ពត់​ពាណិជ្ជ​កម្ម​មួយ​ចំនួន​ ដូច​ជា​ក្រុម​ហ៊ុន​ តូ​យ៉ូ​តា អូ​តូ, ក្រុម​ហ៊ុន​ Sumsung Cambodia ជា​ដើម​។

ស្ទូឌីយូផលិតស្ពត់ពាណិជ្ជកម្ម

ទាក់​ទង​នឹង​ការ​ងារ​អ្នក​ផលិត​ស្ពត់​ពាណិជ្ជ​កម្ម និង​អ្នក​ដឹក​នាំ​រឿង​ ដ៏​ក្មេង​បែប​នេះ ​ព្រម​ទាំង​ទទួល​បាន​ការ​គាំទ្រ​ ទុក​ចិត្ត​ពី​ក្រុម​ហ៊ុន​បែប​នេះ​ លោក​ មិន​មែន​ផ្តើម​ធ្វើ​ការ​នេះ ​១​ឆ្នាំ​ ២​ឆ្នាំ​នោះ​ទេ​ ហើយ​បន្ចុប្បន្ន​មាន​ការ​ផលិត​ស្ពត់​ពាណិជ្ជ​កម្ម មិន​តិចជាង ៣​ក្រុម​ហ៊ុន​ទេ​ក្នុង​មួយ​ខែ​ដែល​លោក​កំពុង​ធ្វើ​។ បើ​តាម​យុវជន​ដ៏​មាន​ទេព​កោសល្យ​រូប​នេះ ​បញ្ជាក់​ថា​ ៖ «មែន​ទែន​ទៅ​ខ្ញុំ​ផ្តើម​រៀន​ផង​ (explore) ធ្វើ​ការ​ផង​លើ​ការងារ​កុន​ ដូច​ជា​កាត់​ត​ និង​ Graphic Design តាំង​ពី​អាយុ​ ១៤​ឆ្នាំ​ ហើយ​ក្រោយ​មក​ក៏​បន្ត​ការ​ងារ​លើ​វិស័យ​នេះ​រហូត​មក​»។

សកម្មភាពផលិតស្ពត់ពាណិជ្ជកម្ម

លោក សុ​ធា បន្ត​ថា​ ៖ « ខ្ញុំ​តែង​តែ​ស្រលាញ់​ការងារ​ផលិត​នេះ​ខ្លាំង​ណាស់​!» ដែល​ពេល​ខ្លះ​រូប​គាត់​ចូល​ចិត្ត​នៅ​ស្ងាត់​ម្នាក់​ឯង​ និង​រៀន​កាត់​ត វិឌីអូ និង ឌីហ្សាញ់​រូបភាព​តែ​ម្នាក់​ឯង​ តាម​រយៈ​ការ​អាន​ និង​ មើល​ពីរ​បៀប​ធ្វើ​ពី​ Youtube ជា​ដើម​រយៈ​ពេល​ជាង​ ៧​ម៉ោង នៅ​មុខ​កំព្យូ​ទ័រ​ជា​រឿង​រាល់​ថ្ងៃ​តាំង​ពី​អាយុ ​១៤​ឆ្នាំ​មក​ម្លេះ​។ ដោយ​ស្នាដៃ​ ឌីហ្សាញ​របស់​លោក​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ ផលិត​ករ​ ឬ​​សិល្បករ​ឌីជី​ថល​ម្នាក់​នេះ​ ទទួល​បាន​ការងារ​ផ្នែក​ Art design និង Motion Graphic និង​ជា​អ្នក​កាត់​ត​អា​ជីប​តាំង​ពីអាយុ​ក្រោម​ ២០ឆ្នាំ ឱ្យ​ក្រុម​ហ៊ុន​ល្បីៗ​ក្នុង​ស្រុក​ដូច​ជា ​ស្លឹក​រិក​ និង​ អង្គ​ការ​ BBC​ ACTION​ ជា​ដើម​ ពិសេស​លោក​តែង​ជួប​ និង​ធ្វើការ​យ៉ាង​ជិត​ស្និត​ជាមួយ​អ្នក​ដឹក​នាំរឿង​ជើង​ចាស់​ជា​ច្រើន​។ ​

លោក ជុំ សុភា (រូបឆ្វេងដៃ)

បន្ទាប់​ពី​បញ្ចប់​វិទ្យា​ល័យ​ដោយ​ជោគ​ជ័យ​ ក្នុង​កម្រិត​និទេ្ទស​ B ឆ្នាំ ២០០៨ ដែល​មាន​និទ្ទេស A តែ ៣នាក់​នោះ ​លោក សុធា អាច​ទទួល​បាន​អាហារ​រូបករណ៍​ជា​ច្រើន​តាម​តែ​ចង់​បាន​។ ដោយ​រូប​លោក​ នៅតែ​ស្រលាញ់​លើការ​ផលិត​ខ្សែ​ភាព​យន្ត​នេះ ​យុវ​ជន ផលិត​ករ​វ័យ​ក្មេង​ម្នា​ក់​នេះ​ ត្រូវ​ឆ្លៀត​ពេល​រៀន​យប់​ នៅ​សា​លក​វិទ្យា​ល័យ UC និង សាកល​វិទ្យា​ជាតិ​គ្រប់​គ្រ​ង​ ខាង​ផ្នែ​ក​គ្រប់​គ្រង​ទី​ផ្សារ​ និង​ពាណិជ្ជ​កម្ម​ និង​ធ្វើការ​ពេញ​មួយ​ថ្ងៃ​។

រូបភាពក្រៅឆាក

ឆ្នាំ​ ២០​១៣ អ្នក​កាត់​ត និង​សិល្បករ​ឌីជី​ថល ឬ Digital Artist ជុំ សុ​ធា ​ក៏​មាន​ឱកាស​ប្រឡង​ជាប់​អាហារ​រូប​ករណ៍​មួយ​ទៀត​នៅ​ Dongseo University ខាង​ផ្នែក​ផលិត​ និង​ដឹក​នាំ​រឿង​ នៃ​ដេប៉ា​តេ​ម៉ង់​ Im Kwon Tack Department of Film art នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​រយៈ​ពេល ៣​ឆ្នាំ ដោយ​សារ​រូប​លោក​មាន​ ក្រេ​ឌិត​ឆ្នាំ​មូល​ដ្ឋាន​ ទើប​ត្រូវ​រៀន​ តែ៣​ឆ្នាំ​។

លោក សុធា ផលិត​ករ និង​អ្នក​ដឹក​នាំ​កុន​វ័យ​ក្មេង​ (រូបកណ្តាល)

ក្នុង​ឆ្នាំ ២០១៦ លោក សុធា ផលិត​ករ និង​អ្នក​ដឹក​នាំ​កុន​វ័យ​ក្មេង​ ក៏​ត្រឡប់​មក​កម្ពុជា​វិញ​ ជា​មួយ សញ្ញា​ប័ត្រ​ Film Art ដែល​ផលិតករ​ក្នុង​ស្រុក​ជា​ច្រើន​មិន​ធ្លាប់​មាន​។នេះ​ជា​មោទន​ភាព​មួយ​ដែល​ផលិត​ករ​ភាពយន្ត​ខ្មែរ​ទទួល​បាន​សញ្ញាប័ត្រ​ផលិត​ភាព​យន្ត​ ដែល​មាន​លក្ខណៈ​អន្តរ​ជាតិ​ពី​ប្រទេស​ កូរ៉េ​ខាង​ត្បូង ​តែ​យ៉ាង​ណា​មិញ​ វា​មិន​មែន​ជា​ផ្លូវ​ដើរ​ដ៏​ងាយ​ស្រួល​ឡើង​។

លោក ជុំ សុភា

យុវ​ជន​វ័យ​ ២៦ ឆ្នាំ ជុំ សុធា បាន​លើក​ឡើង​ថា​ ៖ « ខ្ញុំ​មាន​ពេល​តិច​ណាស់​ក្នុង​ការ​សម្រាក់​ ជា​ទូទៅ​ដេក​បាន​ ៣ ឬ​ ៤​ម៉ោង​ប៉ុណ្ណោះ​ ហើយ​បើ​ដល់​ពេល​ធ្វើ​ Assignment វិញ ដេក​បាន​ ១​ម៉ោង​អី​ហ្នឹ​ង​ តាម​រថ​ភ្លើ​ង​ជា​ដើម​»។ លោក​ សុធា​ បន្ត​ថា​ ចង់​ក្លាយ​ជា​ផលិត​ករ និង​អ្ន​ក​ដឹក​នាំ​ភាព​យន្ត​ ត្រូវ​ទា​រុណ​ទារា​បន្តិច​ហើយ​ ហើយ​បើ​មិន​ខំប្រឹ​ង​ទេ តែ​ខ្សោយ​ជាង​គេ ​នឹង​ត្រូវ​គេជាន់​យើង​ហើយ​។ ​

ចុចអាន៖

-កម្មវិធី​ទូរ​ទស្សន៍បែប​ជីវិត​ពិតថ្មី​មួយ​ អាច​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ស្រក់​ទឹក​ភ្នែក​ដោយ​មិន​ដឹង​ខ្លួន​

-៣ ចំណុច ផលិត​ភាព​យន្តឲ្យជោគជ័យ​របស់​ផលិតករ​ជប៉ុន​

-អស្ចា​រ្យ! រឿង​ខ្លី​របស់និស្សិតពេទ្យទទួលបានជយលាភីលេខ ១​ និងធ្វើ​ឲ្យ​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ស្រៀវ​ខ្លួន​​

អត្ថបទ៖ Sunny

អត្ថបទថ្មី