មាស​ សុខគ្រី៖​ ហុន​ ឈុនហេង​ វិល​ចូល​សង្វៀន​វិញ​តែ​សមត្ថភាព​អាច​មិន​ដូច​មុន​

  • 2017-12-07 07:29:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ប្រដាល់​ក្លឹប​តាព្រហ្ម​មាន​ជ័យ​ មាស​ សុខគ្រី​ ថា​ ការ​វិល​ចូល​សង្វៀន​វិញ​របស់​កូន​សិស្ស​ខ្លួន​ ហុន​ ឈុនហេង​ សមត្ថភាព​អាច​មិន​ខ្លាំង​ដូច​មុន​ ព្រោះ​ធ្លាប់​មាន​របួស​ ហើយ​ណា​មួយ​ឥលូវ​ក៏​មាន​ប្រពន្ធ​កូន​ទៀត​ផង។​

លោក​ មាស​ សុខគ្រី​

លោក​ មាស​ សុខគ្រី​ គ្រូ​បង្វឹក​ក្លឹប​ប្រដាល់​តាព្រហ្មមានជ័យ​បាន​ឲ្យ​ដឹង​ថា​ ឥលូវ​នេះ​កូន​សិស្ស​របស់​លោក​គឺ​ ហុន​ ឈុនហេង​ បាន​វិល​ចូល​សង្វៀន​គុន​ខ្មែរ​វិញ​ហើយ​បន្ទាប់​ពី​ជា​ពី​របួស​បាក់​ជើង​ស្ដាំ​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរ​នា​កន្លង​ទៅ​នេះ។​ ការ​វិល​ចូល​ប្រឡូក​គុន​ខ្មែរ​ជា​ថ្មី​នេះ​ បើ​និយាយ​ពី​សមត្ថភាព​នោះ​ប្រហែល​ជា​មិន​អាច​ខ្លាំង​ដូច​ដើម​នោះ​ទេ​ ដោយ​សារ​កាយសម្បទា​ធ្លាប់​ខូច​ ដូច្នេះ​អាច​មិន​រឹងមាំ​ដូច​មុន​ មិន​ត្រឹម​តែ​ខាន​វ៉ៃ​យូរ​ទេ​ឥលូវ​ «ឈុនហេង»​ មាន​ប្រពន្ធ​កូន​ថែម​ទៀត។​

គ្រូ​ប្រដាល់​ជើង​ចាស់​ខាង​លើ​បន្ត​ថា​ ការ​ចូល​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​ជា​ថ្មី​នេះ​ បើ​ទោះ​ជា​មិន​ទាន់​មាន​សមត្ថភាព​ល្អ​ដូច​ដើម​ក៏​ដោយ​ តែ​គេ​នៅ​តែ​អាច​ហ្វឹកហាត់​ហើយ​ប្រកួត​ជា​បណ្ដើរៗ​ គ្រាន់​បាន​ប្រាក់​ចំណូល​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ផង​ដែរ។​

កីឡាករ ហុន ឈុនហេង

កីឡាករ​ ហុន​ ឈុនហេង​ ជា​កូន​សិស្ស​មក​ពី​ក្លឹប​ប្រដាល់​តាព្រហ្មមានជ័យ​ រូប​គេ​អាក់ខាន​ឡើង​ប្រកួត​ប្រហែលជា​២ឆ្នាំ​មក​ហើយ​ដោយ​សារ​មាន​របួស​ពេល​គ្រោះថ្នាក់​ចរាចរ​ ហើយ​គេ​ទើប​តែ​បង្ហាញ់​មុខ​ជា​ថ្មី​នៅ​សង្វៀន​ PNN​ ដោយ​ឈ្នះ​ពិន្ទុ​ ចៅ​ រស់​ កាល​ពី​ថ្ងៃ​អាទិត្យ​មុន​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​