តួអង្គ​រឿង "កូន​មាសម្ដាយ" ខ្លាំង​កាព្យ​អង់គ្លេស​​ពេល​ជាប់​ពន្ធនាគារ​នៅ​អាមេរិក តួអង្គ​រឿង "កូន​មាសម្ដាយ" ខ្លាំង​កាព្យ​អង់គ្លេស​​ពេល​ជាប់​ពន្ធនាគារ​នៅ...
  • 2015-01-16 12:30:03

តួអង្គ​សំខាន់​​នៅ​ក្នុង​រឿង​ "​កូន​មាសម្ដាយ" លោក ខៀវ កុសល វ័យ​ ៣៥ ឆ្នាំ បាន​រំដោះ​ខ្លួន​ចាក​ឆ្ងាយ​ពី​ក្រុម​ជន​អន្ធពាល​ ​ក្រោយពី​ការ​បញ្ចប់​ទោស​ជាប់​ពន្ធនាគារ​​នៅ​រដ្ឋ​ កាលីហ្វ័រនីញ៉ា ពី​បទឧក្រិដ្ឋ ដែល​បាន​ប្រព្រឹត្ត​តាំងពី​នៅ​វ័យ​ជំទង់​​ និង ត្រូវ​និរទេស​មក​កាន់​ស្រុក​ខ្មែរ​វិញ​ ហើយ​បាន​ក្លាយ​ទៅ​ជា​កវី​ខាង​កំណាព្យ​​លំដាប់​ពិភព​លោក​នៅ​កម្ពុជា ​​តាមរយៈ​វីដេអូ​បង្ហោះ​នៅ​លើ ​​YouTube ដោយ​ទទួល​បាន​រង្វាន់​ពី​ប្រទេស​​អាល្លឺម៉ង់ និង ឱកាស​ចេញ​ទៅ​សម្ដែង​​ក្នុង​ព្រឹត្តិការណ៍​វប្បធម៌​អូឡាំព្យា​ ទីក្រុង​ឡុង នា​ឆ្នាំ ២០១២។

រឿង "កូនមាសម្ដាយ"​ ទទួល​ពាន​រង្វាន់​ល្អ​បំផុត​​ ពី​​អាមេរិក​ នឹង​បញ្ចាំង​នៅ​ភ្នំពេញ​ឆាប់ៗ​នេះ រឿង "កូនមាសម្ដាយ"​ ទទួល​ពាន​រង្វាន់​ល្អ​បំផុត​​ ពី​​អាមេរិក​ នឹង​បញ្ច...
  • 2015-01-15 12:00:51

រឿង "កូនមាសម្ដាយ" ដែល​ជា​ប្រភេទ​ខ្សែភាពយន្ត​ឯកសារ​ឆ្លុះ​បញ្ចាំង​ពី​ជីវិត​កូន​ខ្មែរ​​ម្នាក់​​បាន​និរទេស​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ទឹក​ដី​សហរដ្ឋអាមេរិក​​​ក្រោយ​របប​​កម្ពុជា​ប្រជាធិបតេយ្យ​ នឹង​ចាប់​​ផ្ដើម​ចាក់​បញ្ចាំង​​ជា​ផ្លូវ​ការ​លើក​ដំបូង​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​​រោង​ភាពយន្ត Major Cineplex by Cellcard នាចុង ខែ​មករា ខាង​មុខ​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​​ផលិតកម្ម ស្ទូឌីយ៉ូរីវ៉ូល បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ។