Bellerin៖ បើ Barca ខលមក ខ្ញុំមិនខ្ចីលើកទូរសព្ទទេ
Bellerin៖ បើ Barca ខលមក ខ្ញុំមិនខ្ចីលើកទូរសព្ទទេ
Hector Bellerin ខ្សែការពារស្ដាំឆ្នើមវ័យក្មេងរបស់ក្រុមកាំភ្លើងធំ Arsenal បានឆ្លើយតបនឹងសំណួររបស់អ្នកគាំទ្រអំពីលទ្ធភាពត្រលប់ទៅក្លឹប Barcelona វិញ ដោយអះអាងថាលោកនឹងមិនលើកទូរសព្ទនោះទេ បើសិនក្លឹបយក្សអេស្ប៉ាញមួយនេះខលមកទាក់ទងចង់ទិញត្រឡប់ទៅវិញ។